ឆ្នាំ២០២១អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកប៉ោយប៉ែត ជាង៤ពាន់នាក់

2022/02/28 06:46:57 pm        209

ភ្នំពេញ៖ កាលពីឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់ពលករខ្មែរជាង ៤០០០នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា នៅឆ្នាំ២០២១ សម្រាប់​ខេត្ត​បន្ទាយមានជ័យ មាន​ពលរដ្ឋបានធ្វើការចំណាកស្រុកចំនួនជាង​ ៦៣ ០០០នាក់​ ក្នុងនោះ ​មានកុមារចំនួនជាង ​៧០០០នាក់ ​និង​ព្រះ​សង្ឃចំនួន​ ៩អង្គ ។

របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ ​អាជ្ញាធរថៃបានចាប់​បញ្ជូន​ពលករខ្មែរឆ្លងដែន​ខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ​ចំនួន៣៤១លើក ​សរុប​ចំនួន ៤ ៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ ១៩៨នាក់ ​និងកុមារចំនួន ៤​៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ​ចំនួន៤៩នាក់ ស្រី១៩នាក់ ។

ពាក់ព័ន្ធនឹងបញ្ហាឆ្លងដែននេះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាល​ពីពេលថ្មីៗនេះ ​បានឲ្យដឹងថា ​នារយៈពេលចុងក្រោយនេះ ​សកម្មភាពនៃការឆ្លងដែនរបស់ពលករ មក​ពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ​នៅតែមានចំនួនច្រើន ដោយ ក្នុង​មួយថ្ងៃចាប់ពី ៣០០ ទៅ៥០០នាក់ ។

លោក បានបញ្ជាក់ថា ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត ​និងមន្ត្រីជំនាញ បាន​ពិនិត្យ​សុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំង​កូវីដ១៩ ត្រូវបាន​បញ្ជូន​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា​ រួមទាំងការឲ្យធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ខណៈអ្នកមាន​វិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាល ។

គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនេះ កាលពីឆ្នាំ២០២១កន្លងទៅ ​តាមច្រកមួយចំនួន ជាប់ខេត្ត ដូចជា​ច្រកបឹងត្រកួន​ ច្រកប៉ោយប៉ែត ​ច្រកអូរបីជាន់​ និងច្រកស្រុកម៉ាឡៃជាដើម មាន​សកម្មភាពពលករឆ្លងដែន​ មកពីប្រទេសថៃរាល់ថ្ងៃ ​ធ្វើឲ្យអាជ្ញាធរខេត្ត បានពង្រីកនូវ​មណ្ឌល​ចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ​ហើយអំឡុងនៃការឆ្លងរាលដាលនៃជំងឺនេះ ក៏មាន​សកម្មភាពលួចឆ្លងដែនខុសច្បាប់​ ត្រូវបានអាជ្ញាធរទាំងខ្មែរ ​និងថៃចាប់បញ្ជូនមកវិញ ខណៈមេខ្យល់​ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានឃាត់ខ្លួន​ បញ្ជូនទៅតុលាការផងដែរ ៕អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm