អាជីវករនៅភ្នំពេញបន្តលក់ដូរធម្មតា និងជឿជាក់​លើរាជ​រដ្ឋាភិបាល​ក្នុង​កា​រ​ដោះ​ស្រាយប​ញ្ហាជា​មួយ​ថៃ

2025/12/16 07:37:12 pm        239

ខណៈពេលដែលប្រទេសជាតិបានកំពុងជួបបញ្ហាដោយសារការឈ្លានពានពីសត្រូវ, ក្រុម​អាជីវករ​លក់​ដូរ​នៅរាជធានីភ្នំពេញកំពុងបន្តសកម្មភាពទិញ-លក់ជាធម្មតា ខណៈក្រុម​អាជីវករ​នានា​បាន​បង្ហាញ​ការ​ជឿជាក់​លើរាជដ្ឋាភិបាល និងវីរកងទ័ពជួរមុខកម្ពុជា ក្នុងការទប់ទល់​ច្បាំង​បណ្ដេញ​សត្រូវ​ឈ្លាន​ពានចេញពីទឹកដីកម្ពុជា។

លោក ហេង សុជា សព្វថ្ងៃប្រកបមុខរបរជិះម៉ូតូលក់នំខ្មែរចល័ត នៅខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការប្រកបរបរលក់ដូរ គិតក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ស្ថានភាពទូទៅនៃការលក់ដូរទូទៅអាចប្រកបមុខរបរបានជាធម្មតា។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​សហគមន៍អន្តរជាតិជួយជំរុញឱ្យថៃបញ្ឈប់ទង្វើឈ្លានពានកម្ពុជា ដើម្បី​បង​ប្អូន​​ពលរដ្ឋ​ស្លូត​ត្រង់កម្ពុជាដែលមានផ្ទះនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃអាចត្រលប់ទៅផ្ទះវិញ និង​ប្រកបរបបចិញ្ចឹមជីវិតជាប្រក្រតីភាពឡើងវិញ។

អ្នកស្រី មឿន ចាន់រ៉ា មានស្រុកកំណើតមកពីខេត្តតាកែវ បច្ចុប្បន្ន​ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅ​មុខ​រោង​ចក្រ ក្បែរផ្សារព្រៃទា រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ស្របពេលសេដ្ឋកិច្ច​មាន​ការ​ប្រែប្រួល​គ្រប់​ការប្រកបអាជីវកម្មមានការលំបាកតាំងពីយូរមកហើយ ដូច្នេះអ្នកស្រី ក៏ដូច​អាជីវករ​ដទៃ​ទៀត​សុទ្ធសឹងតែជួបបញ្ហាប្រឈមខ្លះ ប៉ុន្ដអាចសម្របខ្លួន​ហើយ​បន្ត​សកម្មភាព​លក់​ដូរ​ជា​ប្រក្រតី​ភាព។

សូមបញ្ជាក់ថា ទោះបីជាស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកំពុងមានកម្ដៅនៅឡើយ ប៉ុន្ដែ​ពលរដ្ឋ​នៅ​រាជ​ធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តក្រុងផ្សេងទៀត បានបន្ដសកម្មភាព​ប្រកប​របរ​រក​ទទួល​ទាន​ជា​ប្រក្រតី ជាពិសេសក្រុមអ្នកផលិតផលិតផលក្នុងស្រុក កំពុងបង្កើ​ន​ការ​ផលិត​ផលិត​ផល​ខ្មែរ ​ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស និងជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm