ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មកដល់ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះគ្រឹះស្ថានសិក្សាទាំងអស់ ក្រោមឱវាទមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកសរុបចំនួន ១៧៩នាក់ដើម្បីបានចូលរៀនជាបណ្តោះអាសន្ន។
សិស្សានុសិស្សទាំងនោះរួមមាន៖
-សិស្សបឋមសិក្សា៖ ចំនួន ១១៨នាក់/ស្រី ៦០នាក់
-សិស្សអនុវិទ្យាល័យ៖ ចំនួន ១៤នាក់/ស្រី០៨នាក់
-សិស្សវិទ្យាល័យ៖ ចំនួន៦២នាក់/ស្រី ៣៦នាក់
ក្នុងករណីនេះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តបតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងទៅគ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ សូមចូលរួមសហការ បង្កលក្ខណៈងាយស្រួលដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដើម្បីឱ្យ ពួកគេមានឱកាសបានចូលរៀនជាបណ្តោះអាសន្ន និងសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងរបស់ចាំបាច់ជាច្រើនផ្សេងទៀត៕










