អ៊ីស្រាអែល រុះរើអគារច្រើនបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយយោធា

2025/12/16 03:06:42 pm        78

រូបភាពផ្កាយរណបដែលត្រូវបានពិនិត្យឡើងវិញដោយទីភ្នាក់ងារត្រួតពិនិត្យការពិត Sanad របស់សារព័ត៌មាន Al Jazeera បង្ហាញឲ្យឃើញ យោធាអ៊ីស្រាអែលបានបន្តរុះរើអគារនៅក្នុងតំបន់ហ្កាហ្សាដែលខ្លួនបានចូលកាន់កាប់ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហាម៉ាសចូលជាធរមាន។

ក្រុមប៉ាឡេស្ទីន បានរិះគន់ការរុះរើបែបនេះថាជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា។ អ្នកជំនាញផ្នែកច្បាប់ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។

កាលពីពេលមុនមន្ត្រីយោធាអ៊ីស្រាអែល បាននិយាយថា សកម្មភាពបែបនេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃបទឈប់បាញ់ និងជាការឆ្លើយតបទៅនឹងការគំរាមកំហែងដ៏សកម្ម។

អ៊ីស្រាអែល នៅតែគ្រប់គ្រងប្រហែល៥៨ភាគរយនៃតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម ដោយបានដកថយនៅពីក្រោយអ្វីដែលគេហៅថា «បន្ទាត់លឿង» បែងចែកហ្កាហ្សាតំបន់ឆ្នេរសមុទ្រពីតំបន់ព្រំដែនរបស់ខ្លួន។

រូបភាពផ្កាយរណបបានបង្ហាញថា ការរុះរើចុងក្រោយបំផុតបានធ្វើឡើងនៅចន្លោះថ្ងៃទី៥ ខែវិច្ឆិកា និងថ្ងៃទី១៣ ខែធ្នូ។

រូបភាពទាំងនេះទំនងជាបានបង្ហាញពីការរុះរើនៅក្នុងទីក្រុងRafahភាគខាងត្បូង ព្រមទាំងការបំផ្លិចបំផ្លាញជាក់ស្តែងនៃតំបន់កសិកម្មនៅភាគខាងកើតទីក្រុង Deir el-Balah ទីក្រុងហ្កាហ្សាភាគកណ្តាល។

អត្ថបទដែលទាក់ទង

ក្តីស្រមៃពឹងផ្អែកស្រូវសាលីរបស់ប្រជាកសិករអ៊ីរ៉ាក់ត្រូវបានបំផ្លាញដោយសារវិបត្តិទឹក
2025/12/16 08:48:37 pm        1
ពលរដ្ឋលីបង់ស្វាគមន៍រដូវកាលបុណ្យណូអែលជាមួយក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងជួយទប់ស្កាត់សង្រ្គាម
2025/12/16 08:48:05 pm        1
តើយានដ្រូនបានផ្លាស់ប្តូរសង្រ្គាមបែបណាខ្លះនៅក្នុងឆ្នាំ ២០២៥?
2025/12/16 08:47:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តពោធិ៍សាត់ ចុះជួបគ្រួសារវីរកងទ័ពជួរមុខ និងពិនិត្យវឌ្ឍនភាព វាយតម្លៃគម្រោងមូលនិធិឃុំ ក្នុងស្រុកក្រគរ

2025/12/16 09:32:39 pm
​ក្តីស្រមៃពឹងផ្អែកស្រូវសាលីរបស់ប្រជាកសិករអ៊ីរ៉ាក់ត្រូវបានបំផ្លាញដោយសារវិបត្តិទឹក
2025/12/16 08:48:37 pm
​ពលរដ្ឋលីបង់ស្វាគមន៍រដូវកាលបុណ្យណូអែលជាមួយក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងជួយទប់ស្កាត់សង្រ្គាម
2025/12/16 08:48:05 pm
​តើយានដ្រូនបានផ្លាស់ប្តូរសង្រ្គាមបែបណាខ្លះនៅក្នុងឆ្នាំ ២០២៥?
2025/12/16 08:47:37 pm
​ផ្សែងអ័ព្ទយ៉ាងក្រាស់នៅប៉ាគីស្ថាន បង្ខំឲ្យបិទផ្លូវហាយវ៉េសំខាន់ៗជាច្រើនខ្សែនៅខេត្ត Punjab
2025/12/16 08:47:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/16 03:10:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am