សម្ដេចធិបតីអំពាវនាវពលរដ្ឋសាមគ្គីគ្នាជួយជនភៀសសឹក និង​គាំទ្រ​វីរ​កងទ័ព​ជួរ​មុខ​បណ្ដេញ​សត្រូវ​ឈ្លាន​ពាន

2025/12/16 10:24:30 pm        1.9 K

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​មហា​គ្រួសារ​ខ្មែរ​គ្រប់​ទិស​ទី ​បន្តរួបរួមសាមគ្គីគ្នាជួយដល់បងប្អូនជនភៀសសឹក និង​គាំទ្រ​លើ​កកម្លាំង​ចិត្ត​ដល់​វីរ​កង​ទ័ព​ជួរ​មុខ​ ដើម្បីបណ្ដេចសត្រូវឈ្លានពានចេញពីទឹកដីកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍អំពាវនាវបែបនេះក្នុងឱកាស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ កម្ពុជា បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយ បង​ប្អូន​អ្នក​ស្ម័គ្រចិត្តដែលកំពុងធ្វើបេសកកម្មមនុស្សធម៌ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ» នៅ​រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងឱកាស​នោះ សម្តេចធិបតី នាយកដ្ឋមន្រ្ដី បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់បន្តរួបរួម កម្លាំង​សាមគ្គីរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យនៅតែបន្តធ្វើដើម្បីជួយដល់ជនភៀសសឹក និង​ជា​ថាមពលដ៏រឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពក្នុងគ្រាពេលប្រទេសជាតិ ជួប​នឹងសង្រ្គាមឈ្លានពានពីយោធាថៃ។ សម្ដេចធិបតី មានមោទនភា​ព​ជា​ខ្លាំង​ដោយ​បាន​ឃើញ​នូវ​កម្លាំង​ដ៏​រឹង​មាំនៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​យើង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាកដោ​យសារការឈ្លានពានពីប្រទេសជិតខាង។ 

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់​រូប​ដែល​កំពុង​ឈរ​ជើង​បំពេញ​បេសកកម្ម​យ៉ាង​អង់​អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ដូច្នេះ​សូម​ឱ្យ​កម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​វីរ​កង​ទ័ព វីរនគរបាលជាតិរបស់យើងបន្តបេសកកម្មក្នុងការការពារទឹកដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ជូនបងប្អូនជនរួមជាតិថា រាជ​រដ្ឋាភិបាល​ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិ​របស់​យើង​គ្រប់​ពេល​វេលា​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm