អាល្លឺម៉ង់យល់ព្រមលើផែនការ ១០ចំណុច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ុយក្រែន

2025/12/16 11:06:38 pm        72

រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចនៅក្នុងប្រទេសអាល្លឺម៉ង់ បានយល់ព្រមលើផែនការ ១០ចំណុចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ុយក្រែន។ នេះបើយោងតាមអត្ថបទដកស្រង់ចេញពីឯកសារដែលចេញផ្សាយដោយសារព័ត៌មាន Bild។

ផែនការនេះ អំពាវនាវឲ្យមានការពិគ្រោះយោបល់ជាប្រចាំជាមួយនាយកដ្ឋានយោធាលើបញ្ហាទាក់ទងនឹងអាវុធ ការបង្កើតការិយាល័យសម្របសម្រួលសម្រាប់ឧស្សាហកម្មការពារជាតិអ៊ុយក្រែននៅទីក្រុងប៊ែរឡាំង ដើម្បីពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុននៅក្នុងប្រទេសទាំងពីរ និងការពង្រីកវត្តមានរបស់អាជីវកម្មអាល្លឺម៉ង់នៅក្នុងវិស័យការពារជាតិអ៊ុយក្រែន។

លើសពីនេះទៅទៀត ទីក្រុងប៊ែរឡាំងមានបំណងបង្កើនកម្រិតបុគ្គលិក និងពង្រីកអំណាចរបស់អនុព័ន្ធយោធានៅបេសកកម្មការទូតរបស់ខ្លួន នៅទីក្រុងគីវ ក៏ដូចជាធានាឲ្យមានការផ្លាស់ប្តូរទស្សនៈជាបន្តបន្ទាប់លើតម្រូវការសម្រាប់អាវុធប្រភេទផ្សេងៗ។

រដ្ឋាភិបាលអាល្លឺម៉ង់ក៏មានគម្រោងបង្កើតសម្ព័ន្ធភាពមួយប្រភេទជាមួយដៃគូអឺរ៉ុបរបស់ខ្លួន ដើម្បីទិញអាវុធរួមគ្នាសម្រាប់អ៊ុយក្រែន។

ជារួម កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងធ្វើសមាហរណកម្មឧស្សាហកម្មយោធារបស់អ៊ុយក្រែន ទៅក្នុងទីផ្សារអាវុធអឺរ៉ុប។ ផែនការនេះ ក៏ផ្តល់នូវការផ្លាស់ប្តូរព័ត៌មានជាប្រចាំលើការវិវត្តនៅលើសមរភូមិអ៊ុយក្រែន ការបញ្ជូននិងការប្រើប្រាស់ទិន្នន័យសមរភូមិ និងការចែករំលែកបទពិសោធទាក់ទងនឹងបច្ចេកវិទ្យាការពារជាតិអាល្លឺម៉ង់ដែលប្រើប្រាស់នៅលើសមរភូមិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm