រដ្ឋមន្ត្រីការបរទេសចិន និងព្រះមហាក្សត្រហ្ស៊កដានី ពិភាក្សាគ្នាអំពីបទឈប់បាញ់នៅហ្កាហ្សា និងជំនួយសង្គ្រោះ

2025/12/16 11:16:56 pm        68

ព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)កាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាអំពីវិធី ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងអាម៉ាន(Amman) និងទីក្រុងប៉េកាំង។

កិច្ចប្រជុំនេះ ដែលត្រូវបានចូលរួមដោយព្រះអង្គម្ចាស់រាជទាយាទ Hussein បានផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ។

ដោយបែរទៅមើលការវិវត្តនៅមជ្ឈិមបូព៌ា ព្រះមហាក្សត្រ Abdullah បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែច្រើន ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដោយបានបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអង្គការសប្បុរសធម៌ Hashemite ហ្ស៊កដានី។

ព្រះអង្គបានបញ្ជាក់ពីតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់នៅតំបន់ហ្កាហ្សា បញ្ឈប់ការវាយប្រហារលើប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង ហើយបានមានព្រះបន្ទូលថា ដំណោះស្រាយរដ្ឋពីរ គឺចាំបាច់សម្រាប់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Petra។

នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ លោក វ៉ាង បានពិភាក្សាជាមួយសមភាគីហ្ស៊កដានីរបស់លោក គឺលោក Ayman Safadi អំពីទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា និងទេសចរណ៍។

លោក Safadi និងលោក វ៉ាង បានពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា និងតំបន់វេសបែង ដោយបានបញ្ជាក់ពីតម្រូវការសម្រាប់ជំនួយមនុស្សធម៌គ្រប់គ្រាន់ និងជាបន្តបន្ទាប់ដល់តំបន់ហ្កាហ្សា។

សារព័ត៌មាន Petra បានឲ្យដឹងទៀតថា លោក Safadi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់សកម្មភាពខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង និងការរំលោភបំពាននៅក្នុងទីក្រុងហ្ស៊េរុយ   បសាឡឹម និងទីកន្លែងដ៏ពិសិដ្ឋមួយចំនួនរបស់ទីក្រុងនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm