សារព័ត៌មាន FT៖ អាមេរិកផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាជាមួយចក្រភពអង់គ្លេស

2025/12/17 12:17:45 am        62

សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃចន្ទ (ទី១៥ ខែធ្នូ) បានរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាដែលខ្លួនបានធ្វើជាមួយចក្រភពអង់គ្លេស កាលពីដើមឆ្នាំនេះ ជាការព្រមព្រៀងដែលមានបំណងជំរុញទំនាក់ទំនងផ្នែកបញ្ញាសិប្បនិម្មិត (AI) កុំព្យូទ័រកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល។

សារព័ត៌មាន FT បានឲ្យដឹងថា កាលពីថ្ងៃចន្ទ មន្ត្រីអង់គ្លេសបានអះអាងថា សហរដ្ឋអាមេរិកបានផ្អាកកិច្ចព្រមព្រៀងនេះ កាលពីសប្តាហ៍មុន ដោយបន្ថែមថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងជំរុញឲ្យមានសម្បទានពីចក្រភពអង់គ្លេស នៅក្នុងវិស័យពាណិជ្ជកម្ម ខាងក្រៅភាពជាដៃគូបច្ចេកវិទ្យានេះ។

សារព័ត៌មាន FT បានបញ្ជាក់បន្ថែមថា មន្ត្រីសហរដ្ឋអាមេរិកមានការខកចិត្តកាន់តែខ្លាំងឡើងៗ ចំពោះកង្វះឆន្ទៈរបស់ចក្រភពអង់គ្លេស ក្នុងការដោះស្រាយនូវអ្វីដែលហៅថា របាំងមិនមែនពន្ធ ដែលមានរួមទាំងច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងម្ហូបអាហារ និងទំនិញឧស្សាហកម្មផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានឡើយ។ ហើយសេតវិមាន និងរដ្ឋាភិបាលអង់គ្លេស ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters។

គួររំលឹកថា កាលពីខែកញ្ញា ក្នុងអំឡុងពេលមានទស្សនកិច្ចរបស់លោក Trump នៅចក្រភពអង់គ្លេស ប្រទេសទាំង២ បានយល់ព្រមលើ «កិច្ចព្រមព្រៀងវិបុលភាពបច្ចេកវិទ្យា» ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងវិស័យ AI កុំព្យូទ័រកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm