លោក Trump ចាត់ទុកហ្វង់តានីលថា ជា «អាវុធមហាប្រល័យ» អំឡុងពេលបង្កើនសង្គ្រាមគ្រឿងញៀន

2025/12/17 12:25:46 am        80

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃចន្ទ (ទី១៥ ខែធ្នូ) ដោយប្រកាសថា សារធាតុហ្វង់តានីល គឺជាអាវុធមហាប្រល័យ ជាចំណាត់ការដែលពង្រីកសិទ្ធិអំណាចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាន់តែខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំញៀនសំយោគនេះ ដែលត្រូវបានស្តីបន្ទោសថា បានធ្វើឲ្យអ្នកប្រើប្រាស់ជ្រុលរបស់អាមេរិករាប់ម៉ឺននាក់សា្លប់ក្នុងមួយឆ្នាំៗ។

ការដាក់ឈ្មោះដែលមិនធ្លាប់មានពីមុនមក ចំពោះគ្រឿងញៀននេះ បង្ហាញពីចេតនារបស់លោក Trump ក្នុងការចាត់ទុកសារធាតុហ្វង់តានីល មិនមែនគ្រាន់តែជាវិបត្តិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលស្មើនឹងសង្គ្រាមគីមី។

ការចាត់ចំណាត់ថា្នក់នេះ ដែលបង្កើនការវាយលុកលើអ្វីដែលលោកនិយាយថា ក្រុមអន្ធពាលកំពុងធ្វើឲ្យសហរដ្ឋអាមេរិកជោរជន់ដោយគ្រឿងញៀននោះ ផ្តល់សិទ្ធិអំណាចដល់មន្ទីរបញ្ចកោណ ដើម្បីជួយដល់ការអនុវត្តន៍ច្បាប់ និងអនុញ្ញាតឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ដាក់ពង្រាយប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន នូវឧបករណ៍ដែលជាធម្មតាបម្រុងទុកសម្រាប់ការប្រឆាំងការរីកសាយអាវុធ។

នៅឯព្រឹត្តិការណ៍សេតវិមាន ដែលផ្តល់កិត្តិយសដល់សមាជិកដែលមានភារកិច្ចជួយនគរបាលព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក លោក Trump បាននិយាយថា៖ «យើងកំពុងចាត់ថ្នាក់ជាផ្លូវការថា សារធាតុហ្វង់តានីល គឺជាអាវុធមហាប្រល័យ»។

ការដាក់ឈ្មោះក្រុមជួញដូរគ្រឿងញៀនរបស់លោក Trump នៅឆ្នាំ 2025 ជាអង្គការភេរវករបរទេស បានបើកផ្លូវឲ្យមានសកម្មភាពយោធាប្រឆាំងនឹងពួកគេ។ ចាប់តាំងពីដើមខែកញ្ញាមក រដ្ឋបាលរបស់លោក Trump បានធ្វើការវាយប្រហារជាង ២០ដងប្រឆាំងនឹងទូកដែលសង្ស័យថា មានគ្រឿងញៀន នៅសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សជាង ៨០នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm