មន្ត្រីអ៊ីតាលី៖ កញ្ចប់ទណ្ឌកម្មចំនួន ១៩ របស់សហភាពអឺរ៉ុបលើរុស្ស៊ី ធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុបចុះខ្សោយ

2025/12/17 12:42:14 am        61

លោក Matteo Salvini ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបាននិយាយថា កញ្ចប់ទណ្ឌកម្មចំនួន ១៩ របស់សហភាពអឺរ៉ុបលើរុស្ស៊ី បានធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុបចុះ    ខ្សោយ។ 

 

លោកបានប្រាប់បណ្តាញទូរទស្សន៍ Rete4 ថា៖«ខ្ញុំគ្រាន់តែចង់កត់សម្គាល់ថា ជម្លោះជិត ៤ឆ្នាំ និងកញ្ចប់ទណ្ឌកម្មចំនួន ១៩ ដែលត្រូវបានគេសន្មត់ថា នឹងនាំរុស្ស៊ីឲ្យដួលរលំ ផ្ទុយទៅវិញបាននាំសេដ្ឋកិច្ចអឺរ៉ុបឲ្យចុះខ្សោយ ដោយនាំឲ្យថាមពលថ្លៃជាងមុនសម្រាប់ជនជាតិអ៊ីតាលី។ នេះគឺជាមូលហេតុដែលខ្ញុំអំពាវនាវឲ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងការបំពាក់និងផ្គត់ផ្គង់អាវុធឡើងវិញនោះ»។

លោក Salvini បានបន្ថែមថា៖«ទាំងលោក ហ៊ីត្លែរ និង លោក ណាប៉ូឡេអុង មិនអាចនាំទីក្រុងមូស្គូឲ្យដួលរលំបានទេ ហើយខ្ញុំសង្ស័យថា ប្រមុខការទូតរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ប្រធានាធិបតីបារាំង អាមេរ៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និង អធិការបតីអាល្លឺម៉ង់លោក Friedrich Merz នឹងអាចធ្វើដូច្នេះបាន»។ 

តាមទស្សនៈរបស់លោក អឺរ៉ុបមិនកំពុងប្រឈមនឹងការគំរាមកំហែងពិតប្រាកដពីភាគខាងកើតទេ ប៉ុន្តែមកពីភាគខាងត្បូង ជាកន្លែងដែលជនអន្តោប្រវេសន៍ខុសច្បាប់ បានចេញមក៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm