ឥណ្ឌូនេស៊ីដកហូតលិខិតអនុញ្ញាតរុក្ខាប្រមាញ់ជាង ២០ ក្រោយទឹកជំនន់ស្លាប់មនុស្សនៅកោះស៊ូម៉ាត្រា

2025/12/17 12:44:21 am        76

រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់ឥណ្ឌូនេស៊ីលោក Raja Juli Antoni និយាយកាលពីថ្ងៃចន្ទថា ឥណ្ឌូនេស៊ី នឹងដកហូតលិខិតអនុញ្ញាតរុក្ខាប្រមាញ់ជាង ២០នៅទូទាំងប្រទេស ក្រោយទឹកជំនន់ និងបំណាក់ដីស្លាប់មនុស្ស បានវាយប្រហារតំបន់ជាច្រើននៅកោះភាគពាយ័ព្យស៊ូម៉ាត្រា ។

ក្រុមបរិស្ថាន និងក្រុមអ្នកជំនាញ បានដាក់ការស្តីបន្ទោសដល់ការរួមចំណែកនៃការបាត់បង់ព្រៃឈើ នៅក្នុងទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅកោះស៊ូម៉ាត្រា ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់ ។

យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យមនុស្សទៅជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស នៅលើកោះស៊ូម៉ាត្រា កាលពីចុងខែវិច្ឆិកា បានកើនឡើងដល់ ១.០៣០នាក់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូនេះ ហើយមនុស្ស ២០៦នាក់ នៅតែបាត់ខ្លួន។ ព្យុះស៊ីក្លូននេះ បណ្ដាលឲ្យមនុស្សប្រហែល ២០០នាក់ស្លាប់ នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ីផងដែរ ។

លោក Antoni និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលនឹងដកហូតលិខិតអនុញ្ញាតរុក្ខាប្រម៉ាញចំនួន ២២ដែលគ្របដណ្តប់លើផ្ទៃដីជាង ១ លានហិកតា ។

លោកបន្តថា ផ្ទៃដីជាង ១០ម៉ឺនហិចតាដែលត្រូវអនុញ្ញាតឲ្យលុបចោល ស្ថិតនៅលើកោះស៊ូម៉ាត្រា បើទោះបីជារូបលោកពុំបានអះអាងថាតើ ការសម្រេចចិត្តនេះ មានការជាប់ពាក់ព័ន្ធនឹងគ្រោះមហន្តរាយកាលពីពេលកន្លងទៅក៏ដោយ ។

ខណៈពេលនោះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានលើកឡើងថា សកម្មភាពស្តាឡើងវិញនៅតំបន់នានា លើកោះស៊ូម៉ាត្រាដែលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ អាចនឹងវិលទៅរកភាពប្រក្រតីឡើងវិញ ក្នុងរយៈពេលពី ២-៣ ខែបន្ទាប់ ក្រោយពីមានគ្រោះមហន្តរាយមួយនេះ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm