យោងតាមសេចក្តីរាយការណ៍បឋមពីអាជ្ញាធរការពារស៊ីវិលរដ្ឋម៉ិកស៊ិក បានឲ្យដឹងថា យន្តហោះខ្នាតតូចឯកជន Cessna Citation III ចុះបញ្ជីលេខ XA-PRO បានធ្លាក់កាលពីថ្ងៃចន្ទម្សិលមិញ នៅទីក្រុង Toluca ស្ថិតនៅភាគកណ្តាលប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្សយ៉ាងហោច ៦នាក់ ស្លាប់ ។
ពួកគេនិយាយថា យន្តហោះមួយគ្រឿងនេះ បានចាកចេញពីទីក្រុង Acapulco ឆ្ពោះទៅកាន់ទីក្រុង Toluca ដោយដឹកអ្នកដំណើរ ៨នាក់ និងអាកាសយានិក ២នាក់ ។
ពួកគេបញ្ជាក់ទៀតថា អគ្គិភ័យបង្កឡើងដោយសារការធ្លាក់យន្តហោះនេះ ត្រូវបានទប់ស្កាត់ជាប់ ក្នុងនោះប្រតិបត្តិការយកចេញកម្ទេចកម្ទី កំពុងធ្វើឡើង ។
ក្រុមអាជ្ញាធរ បានជំរុញសាធារណជនចៀសវាងពីការធ្វើដំណើរទៅកាន់ទីតាំងធ្លាក់យន្តហោះ ហើយមូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕