បណ្ដាញសង្គមធំៗ ត្រូវស្ថិតនៅក្រោមច្បាប់ម៉ាឡេស៊ី ចាប់ពីឆ្នាំ២០២៦

2025/12/17 12:54:04 am        71

TikTok, Instagram និងវេទិការបស់បណ្ដាញសង្គមធំៗផ្សេងទៀត នឹងស្ថិតនៅក្រោមច្បាប់របស់ប្រទេសម៉ាឡេស៊ីដោយស្វ័យប្រវត្តិ ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំក្រោយ ដោយនេះជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាល ដើម្បីការពារកុមារកុំឲ្យមានគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត និងពង្រឹងការទទួលខុសត្រូវរបស់វេទិកាទាំងនោះ។

ក្រុមហ៊ុនផ្តល់សេវាផ្ញើសារតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមទាំងអស់ ដែលមានអ្នកប្រើប្រាស់ ៨លាននាក់ ឬច្រើនជាងនេះ នៅម៉ាឡេស៊ី ត្រូវស្ថិតនៅក្រោមក្របខ័ណ្ឌអាជ្ញាប័ណ្ណរបស់ប្រទេស ហើយនឹងត្រូវបានចាត់ទុកថា បានចុះបញ្ជីអាជ្ញាប័ណ្ណ ក្រោមច្បាប់ទំនាក់ទំនង និងពហុព័ត៌មានឆ្នាំ១៩៩៨។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់និយតករទំនាក់ទំនងរបស់ប្រទេសនេះ។

ក្នុងចំណោមវេទិកាផ្ដល់សេវាកម្មទាំងនោះដែលបំពេញតាមលក្ខណៈវិនិច្ឆ័យ មានដូចជា Instagram, Facebook និង WhatsApp របស់ក្រុមហ៊ុន Meta Platforms Inc, TikTok របស់ក្រុមហ៊ុន ByteDance Ltd និង YouTube របស់ក្រុមហ៊ុន Alphabet Inc ព្រមទាំងកម្មវិធីផ្ញើសាររបស់ Telegram ផងដែរ។

គណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បានឲ្យដឹងថា វិធានការនេះ ធានាថា ការផ្ញើសារតាមប្រព័ន្ធអ៊ីនធឺណិតខ្នាតធំ និងក្រុមហ៊ុនផ្តល់សេវាបណ្ដាញសង្គម ត្រូវអនុលោមតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសប្រកបដោយ «ភាពត្រឹមត្រូវ ជាប់លាប់ និងមានប្រសិទ្ធភាព»។

វិធានការរបស់ម៉ាឡេស៊ីនេះ កើតឡើងនៅពេលដែលរដ្ឋាភិបាល ជុំវិញពិភពលោក ច្រើនឡើងៗ កំពុងបង្កើតច្បាប់ការពារអនីតិជនពីខ្លឹមសារដ៏គ្រោះថ្នាក់ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏គ្រោងនឹងហាមឃាត់មិនឲ្យមានគណនីបណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំផងដែរ ចាប់ពីឆ្នាំ២០២៦ តទៅ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះដោយប្រទេសអូស្ត្រាលី៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm