គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ក្មេងជំទង់ម្នាក់ មានកាំបិតក្នុងដៃ បានធ្វើសកម្មភាពវាយប្រហារលើរាងកាយ នៅសាលារៀនមួយកន្លែង ក្នុងតំបន់មូស្គូ ដែលបណ្តាលឲ្យកុមារម្នាក់ស្លាប់ និងសន្តិសុខម្នាក់រងរបួស។
គណៈកម្មាធិការនេះបានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅទីកន្លែងតាំងទីលំនៅ Gorki-2 ក្នុងតំបន់ Odintsovo របស់តំបន់មូស្គូ ហើយបានបន្ថែមថា «ដោយសាររបួសពីការចាក់ ក្មេងបានបាត់បង់ជីវិតហើយ»។

លោកស្រី Ksenia Mishonova ដែលជាមន្ត្រីទទួលពាក្យបណ្ដឹងរបស់កុមារ សម្រាប់តំបន់មូស្គូ បានបញ្ជាក់ថា សិស្សថ្នាក់ទី៤ ម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារដោយកាំបិតនោះ»។ លោកស្រីបានសរសេរនៅលើ Telegram ថា៖ «ជារឿងគួរឲ្យសោកសៅពន់ពេក កុមារដែលជាសិស្សថ្នាក់ទី ៤ ម្នាក់ បានស្លាប់នៅក្នុងសាលារៀន។ ហើយក៏មានអ្នករងរបួសផងដែរ»។
អង្គភាពស៊ើបអង្កេតបានប្រាប់បន្ថែមថា ស្ថាប័នបានបើកដំណើរការសំណុំរឿងព្រហ្មទណ្ឌ បន្ទាប់ពីមានហេតុការណ៍នេះ៕
