ពលរដ្ឋរស់នៅក្នុងក្រុងញូវដែលី ពិបាកដកដង្ហើម ស្របពេលគុណភាពខ្យល់អន់ខ្លាំង

2025/12/17 01:05:44 am        55

ផ្ទៃមេឃនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ខណៈដែលគុណភាពខ្យល់ធ្លាក់ដល់កម្រិតគ្រោះថ្នាក់ នាថ្ងៃអង្គារនេះ ធ្វើឲ្យប្រជាពលរដ្ឋពិបាកដកដង្ហើម និងប្រឈមនឹងបញ្ហាផ្លូវដង្ហើម ។

មន្ទីរស្រាវជ្រាវប្រព័ន្ធគុណភាពខ្យល់ និងព្យាករឧតុនិយមគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា បានរកឃើញសន្ទស្សន៍គុណភាពខ្យល់ឡើងខ្ពស់ដល់កម្រិត ៣៧៧ ដែលធ្លាក់ក្នុងកម្រិតអន់ខ្លាំងនៅរដ្ឋធានីដែលី នាថ្ងៃអង្គារនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានឥណ្ឌា បានឲ្យដឹងថា គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ បានដាក់ចេញផែនការសកម្មភាពឆ្លើយតបចាត់ថ្នាក់ ៤ ដំណាក់កាលដែលជាផែនការកម្រិតខ្ពស់បំផុត សម្រាប់ទីក្រុងដែលី និងតំបន់ជុំវិញនោះ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ។

គ្រូពេទ្យឯកទេសបេះដូងដែលមានមូលដ្ឋាននៅទីក្រុងដេលីនិយាយថា ភាគល្អិតតូចៗដែលអណ្តែតនៅលើអាកាស អាចបណ្តាលឲ្យមានបញ្ហាសួតធ្ងន់ធ្ងរ ហើយផលប៉ះពាល់នេះ អាចបណ្តាលឲ្យមានជំងឺវង្វេងវង្វាន់ផងដែរ ។

គួរឲ្យដឹងថា ទីក្រុងដែលីដែលមានមនុស្សរស់នៅ ៣០លាននាក់ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទពុល អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ទាក់ជាប់ខ្យល់ពីការភាយឧស្ម័នរបស់រថយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្ម នៅរដ្ឋជិតខាង ធ្វើឲ្យកម្រិតកង្វក់បរិយាកាសកើនឡើងដល់កម្រិតមួយក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោក និងធ្វើឲ្យប្រជាពលរដ្ឋជួបហានិភ័យបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ។

ក្រុមអាជ្ញាធរ ជំរុញឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះ ជាពិសេសកុមារ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម ឬជំងឺបេះដូង ហើយនិងពាក់ម៉ាស បើសិនជាពួកគេចេញក្រៅ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm