ប្រមុខរាជរដ្ឋាភិបាល អំពាវដល់ម្ចាស់អាជីវកម្ម ចូលរួមផ្តល់ព័ត៌មានសម្រាប់ជំរឿនសេដ្ឋកិច្ច

2022/02/28 01:39:56 pm        927

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ម្ចាស់ក្រមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ គាំទ្រ និងចូលរួមផ្តល់ព័ត៌មានដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារអំពាវនាវ នៃការចាប់​ផ្តើម​ជំរឿនសេដ្ឋកិច្ចលើកទី២ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅ​ព្រះរាជាណា​ចក្រកម្ពុជា​ បន្ទាប់ពីបានធ្វើជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ​២០១១ និងអង្កេតចន្លោះ​ជំរឿន​សហគ្រាសនៅក្នុងឆ្នាំ ២០១៤។

ជុំវិញការធ្វើជំរឿននេះ,លោក សុង ខេងលាង នាយកគ្រប់គ្រងសហគ្រាស ស៊ី អេស អិល បានថ្លែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ​ក្នុងការរៀបចំជំរឿនសេដ្ឋកិច្ច នេះគឺជាផ្នែកមួយ​យ៉ាង​សំខាន់​ ដើម្បីស្វែងរកទិន្នន័យមួយជាក់លាក់ ឈានទៅរៀបចំចេញជាគោលនយោបាយផ្សេងៗ​របស់រាជរដ្ឋាភិបាល ​សម្រាប់អភិវឌ្ឍន៍ក្នុងជំហានបន្តបន្ទាប់ ជាពិសេសស្របពេលរាជរដ្ឋាភិបាល​កំពុងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។

ចំណែក លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងា តាមរយៈការធ្វើជំរឿន​សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល​ មិនត្រឹមតែទទួលបានទិន្នន័យសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ក្នុងនោះ​ប្រសិន​បើស្វែងរកឃើញបញ្ហា ​មានតែរាជរដ្ឋាភិបាលមួយគាត់ជួយដោះស្រាយ។ តាមរយៈជំរឿននេះ លោកជំទាវបានអំពាវដល់សមាជិកទាំងអស់ ចូលរួមឲ្យបានសកម្ម នឹងផ្តល់ព័ត៌មានឲ្យបានជាក់លាក់ជូនដល់មន្រ្តីជំរឿនឲ្យបានទាំងអស់គ្នា។

ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំ ​និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារ​ស្ថិតិពិត​ប្រាកដ ​ដែលមិនអាចខ្វះបាន​ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់​ទិន្នន័យ​ជាចម្បង ដែល​មានការកើនឡើងជាលំដាប់របស់ស្ថាប័នរាជរដ្ឋាភិបាល ​ដៃគូអភិវឌ្ឍ​ន៍​ អង្គការជាតិ និង​អន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ ក្នុងកា​ររៀបចំ​គោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ ​និង​សុខុមាលភាព​របស់ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់​សម្រាប់​ការត្រួតពិនិត្យ តាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​របស់រាជរដ្ឋាភិបាលកម្ពុជា, ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង​ការរៀបចំ​នូវគោលនយោបាយផ្សេងទៀត ​ជាពិសេសជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​បន្ទាប់​ពីប្រទេសកម្ពុជា​បានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧%ក្នុងមួយឆ្នាំ ​រយៈពេល១០ឆ្នាំកន្លងមក៕

សុន រ៉ាឌី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm