ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងស្រុក បានជួបជុំគ្នានៅឆ្នេរខ្សាច់ Las Canteras ស្ថិតក្នុងប្រទេសអេស្ប៉ាញ ភ្ញាក់ផ្អើលនឹងខួបលើកទី២០នៃចម្លាក់ដីខ្សាច់ Sand Nativity Scene ដែលឆ្លាក់ដោយក្រុមវិចិត្រករអន្តរជាតិ នៅលើឆ្នេរខ្សាច់កោះ Gran Canaria ។

វិចិត្រករ ១០រូបមកពីបណ្តាលប្រទេសចំនួន ៦ រួមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្រ្តាលី បានធ្វើការអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីឆ្លាក់ចម្លាក់ដីខ្សាច់ដ៏អស្ចារ្យនេះ ។
ព្យុះ Emilia បានគំរាមកំហែងដល់ចម្លាក់មួយនេះកាលពីចុងសប្តាហ៍កន្លងទៅ ហើយបង្ខំឲ្យក្រុមអ្នករៀបចំ ផ្លាស់ប្តូរកាលបរិច្ឆេតបើកព្រឹត្តការណ៍របស់ពួកគេ ។
រៀបចំឡើងដោយគ្រួសារក្នុងស្រុក ចាប់តាំងពីឆ្នាំ ២០០៦រហូតមក ព្រឹត្តការណ៍ឆ្នាំនេះ បានក្លាយជាសារមន្ទីរចម្លាក់ដីខ្សាច់មានភ្ញៀវមកលេងច្រើនបំផុតទី ៣របស់អេស្ប៉ាញ អំឡុងខែធ្នូ ធ្វើឲ្យទាក់ទាញភ្ញៀវទេសចរ ២៦ម៉ឺននាក់ ក្នុងរយៈពេលជាង ៤០ថ្ងៃកន្លងមកនេះ ៕
