រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray គឺជាឃ្នាស់នៃសេដ្ឋកិច្ច

2025/12/17 02:41:41 am        148

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray គឺជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួត ប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល។ 

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាជាតិ បច្ចេកវិទ្យា eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះថា ពិភពលោកដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray មានសារសំខាន់កាន់តែខ្លាំងឡើងនៅតាមវិស័យផ្សេងៗដូចជា៖ សុខាភិបាល, កសិកម្ម, កែច្នៃចំណីអាហារ និង វិទ្យាសាស្ត្ររូបធាតុ។ បច្ចេកវិទ្យា eBeam និង X-ray ផ្ដល់អត្ថប្រយោជន៍ដល់វិស័យផ្សេងៗ តាមរយៈការបង្កើនសុវត្ថិភាព និង គុណភាព។ នៅក្នុងវិស័យសុខាភិបាល, បច្ចេកវិទ្យានេះអាចសម្លាប់មេរោគនៅលើឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រ ដែលកាត់បន្ថយ ហានិភ័យនៃការឆ្លង។ ក្នុងវិស័យកសិកម្ម, បច្ចេកវិទ្យា eBeam និង X-ray អាចគ្រប់គ្រងឬកម្ចាត់សត្វល្អិត និងជំងឺ ដែលជំរុញ ទិន្នផលដំណាំនិងគុណភាពដំណាំ។ ចំណែកវិស័យបរិស្ថាន, កែច្នៃនិងសម្លាប់មេរោគលើកាកសំណល់ វិស័យឧស្សាហកម្ម និងទឹក កខ្វក់ ដើម្បីកាត់បន្ថយសាធាតុពុល និងបំបែកសារធាតុគីមីដែលមិនរលាយដោយធម្មជាតិ។ ដោយឡែកវិស័យវប្បធម៌, បច្ចេកវិទ្យានេះ យកមកប្រើប្រាស់ដើម្បីសម្អាត និងថែររក្សាសម្បត្តិបេតិកភណ្ឌជាតិ ក្នុងគោលបំណងអភិរក្សវប្បធម៌ខ្មែរឱ្យបានគង់វង្ស។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដូច្នេះគំនិតផ្តួចផ្តើមចាប់យកបច្ចេកវិទ្យាប្រព្រឹត្តិកម្មវិទ្យុសកម្ម ជាពិសេសដាក់ឱ្យប្រើប្រាស់ពហុបំណង នៅក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ សំដៅ ទាក់ទាញវិនិយោគិន បង្កើនសមត្ថភាពនាំចេញ ព្រមទាំងបង្កើតការងារដែលមានខ្ពស់សម្រាប់យុវជន, លើសពីនេះគម្រោងនេះនិង គាំទ្រឧស្សាហកម្មគន្លឹះ លើកកម្ពស់នូវសមត្ថភាព និងបង្កើនការជឿជាក់លើផលិតផលក្នុងស្រុក ថែមទាំងការជំរុញប្រកួតប្រែងតំបន់ និងសកល ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទំនើប ចីរភាព ដំណើរការដោយនវានុវត្តន៍តាមចក្ខុវិស័យរបស់រារដ្ឋាភិបាល និងចក្ខុវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០៥០។

សាស្រ្តាចារ្យ Suresh Pillai នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវ eBeam នៃសាកលវិទ្យាល័យ Texas A&M បានលើកឡើង ថា ការចាប់យកបច្ចេកវិទ្យា eBeam និង X-ray បានកាន់តែឆាប់រហ័ស នឹងអាចជួយកម្ពុជាបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និង អាចក្លាយជាគំរូបង្ហាញការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគឯកជនលើបច្ចេកវិទ្យាថ្មីៗ។ លោកសាស្រ្តាចារ្យបន្ថែមថា សាកលវិទ្យាល័យ Texas A&M រួមជាមួយដៃគូសហការអន្តរជាតិបានត្រៀមជាស្រេច ក្នុងការចែករំលែកជំនាញផ្នែកវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងបទពិសោធន៍បច្ចេកទេស ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះអាចចាក់ឫស និងរីកលូតលាស់នៅកម្ពុជា។

ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកឡើងថា វេទិកាជាតិនេះមិនត្រឹមតែបង្ហាញគុណប្រយោជន៍ នៃបច្ចេកវិទ្យា eBeam និង X-ray ប៉ុណ្តោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ ដែលនឹងជួយកម្ពុជាឱ្យដើរទាន់ និន្នាការសកល ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មបៃតង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម រួមទាំងបច្ចេកវិទ្យា eBeam និង X-ray កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅ ក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ ផលិតភាពឧស្សាហកម្ម សុខាភិបាល និងការស្រាវជ្រាវ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងសាធារណរដ្ឋកូរ៉េ បានបង្កើនការ វិនិយោគរបស់ខ្លួនយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងនេះ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពនៃវិស័យចម្រុះ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm