ក្រុមបាតុករជួបជុំគ្នានៅទីក្រុង Uvira របស់កុងហ្គោ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមឧទ្ទាម M23

2025/12/17 02:46:17 am        60

ក្រុមបាតុករយ៉ាងច្រើនកុះករ បាននាំដង្ហែរក្បួនឆ្លងកាត់ដងផ្លូវក្នុងទីក្រុង Uvira នាថ្ងៃអង្គារនេះ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះក្រុមឧទ្ទាម M23 និងបានចាត់ទុកក្រុមប្រដាប់អាវុធនេះថាជាអ្នករំដោះពួកគេ ហើយនិងច្រានចោលការអំពាវនាវឲ្យក្រុមឧទ្ទាម ដកចេញពីទីក្រុងភាគខាងកើតរបស់កុងហ្គោមួយនេះ ។

ការដង្ហែរក្បួននេះដែរ ឃើញបាតុករកាន់បដា ខណៈត្រីចក្រយានយន្ត(តុកតុក)ជាជួរចតនៅជិតពួកគេ ។ ក្រុមបាតុករ នាំគ្នាទះដៃ និងស្រែកពេលពួកគេបង្ហាញការជំទាស់ចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Felix Tshisekedi ។ 

លោក Freddy Mutupeke គឺជាអ្នកសម្របសម្រួលក្រុមបាតុករ និយាយថា អ្នកស្រុកនាំគ្នាអបអរសាទរអ្វីដែលពួកគេចាត់ទុកថាជាសេរីភាពពីរបួសផ្លូវចិត្ត និងការយាយី ។

លោក Mutupeke និយាយប្រាប់ហ្វូងមនុស្សថា ថ្ងៃនេះ ពួកយើងត្រូវបានរំដោះដោយកងទ័ពបដិវត្តន៍ ហើយពួកយើងគឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Uvira សម្រេចចិត្តបង្ហាញភាពត្រេកអរនេះ ។

ពេលលោក Mutupeke សួរទៅកាន់ហ្វូងបាតុករថាតើពួកគេព្រមឲ្យលោក Tshisekedi នៅបន្តកាន់អំណាចទៀតដែរឬទេ ? ហ្វូងបាតុករស្វែកថា អត់ទេ ។ ពួកគេបានច្រានចោលផងដែរលទ្ធភាពនៃការដកក្រុមឧទ្ទាម M23 ចេញពីទីក្រុង Uvira បើសិនជាមានការទាមទារពីសហគមន៍អន្តរជាតិ ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        62
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        390
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        438

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm