ទិវាវប្បធម៌ជាតិឆ្នាំនេះ ជំរុញក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមលើកស្ទួយផ្សព្វផ្សាយវប្បធម៌ជាតិ

2022/02/28 08:47:16 pm        953

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៍ ឱ្យបានកាន់តែទូលំទូលាយ នៅក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នាសាលសន្និសីទចតុម្មុខ ក្រោយអាក់ខានរយៈពេល២ឆ្នាំមកនេះ ដោយសារវិបតិ្តកូវីដ-១៩។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួង​ប្រលឹងជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ​ និងជាស៊ីម៉ង់ត៍​រស់សម្រាប់ផ្សារភ្ជាប់​ទំនាក់ទំនង​ពីបុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ​ពីសហគមន៍​មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយ​ទៅ​ប្រទេសមួយ​ ដើម្បី​នាំ​មក​នូវ​សាមគ្គីភាព​ សន្តិភាព និង​សុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជា​សម្រេច​រៀបចំទិវាវប្បធម៌ជាតិ ៣មីនា ​លើកទី​២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។

ដើម្បី​ឲ្យការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ ​មីនា លើកទី២៤ ឆ្នាំ២០២២នេះ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​គន្លង​ប្រក្រតីភាពថ្មី ​រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ ​ត្រូវសហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី អង្គការ សមាគម ​សហគមន៍ ​និងវិស័យឯកជន ​ដែល​កំពុង​ប្រតិបតិ្តការ​នៅក្នុង​វិស័យ​វប្បធម៌ ​ដើម្បីរួមគ្នា​ផ្សព្វផ្សាយវប្បធម៌ជាតិ ​ឲ្យបានទូលំទូលាយ ទាំងនៅ​លើទីតាំងផ្ទាល់ និងតាម​បណ្តាញសង្គម។

ក្រសួងវប្បធម៌ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា ​និង​ផ្សព្វផ្សាយ​សម្រាប់​អបអរ​ទិវា​វប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី​ ខេត្តរៀបចំ​កម្ម​វិធី​អបអរ​ទិវា​វប្បធម៌​ជាតិ ​នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានព្រមៗគ្នានៅថ្ងៃទី៣​ ខែមីនា ឆ្នាំ២០២២​តាមរយៈ​ការ​រៀបចំ​កម្មវិធី​នៅទីតាំងផ្ទាល់ ​និងតាមបណ្តាញសង្គម ការចងបដាពាក្យស្លោកតាម​ទី​សាធារណៈ និងការ​បិទ​គំនូរ​ផ្សាយ​តាម​ទីតាំង​សំខាន់ៗ។

ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ ​ក៏បានស្នើបណ្តាក្រសួង ​និងស្ថាប័នពាក់ព័ន្ធ ​មានដូចជាក្រសួងព័ត៌មាន ក្រសួងអប់រំ ​យុវជន និងកីឡា ​ក្រសួងទេសចរណ៍​ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​ធម្មការ ​និងសាសនា​ ក្រសួងមហាផ្ទៃ ​និងក្រសួងការពារជាតិ​ អាជ្ញាធរជាតិអប្សរា អាជ្ញាធរ​ជាតិព្រះវិហារ ​និងអាជ្ញាធរជាតិសំបូរព្រៃគុក ​និង​គ្រប់លំនៅដ្ឋាន ​គ្រប់ក្រសួង​ ស្ថាប័ន អាជ្ញាធរ​ដែនដី សាលារៀន រោងចក្រ សហគ្រាស​រដ្ឋ​និងឯកជន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយ​ដើម្បី​អបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យ​បាន​ទូលំ​ទូលាយ​ត្រូវចូលរួម​អបអរទិវាវប្បធម៌ជាតិ តាមគន្លងប្រក្រតីភាពថ្មី៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm