របបយោធាមីយ៉ាន់ម៉ា បញ្ជាក់ថា លោកស្រី Suu Kyi មានសុខភាពល្អ ក្រោយកូនប្រុសបារម្ភ

2025/12/17 03:01:28 am        69

របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានបញ្ជាក់ថា អតីតមេដឹកនាំ លោកស្រី Aung San Suu Kyi ដែលកំពុងជាប់ពន្ធនាគារ មាន «សុខភាពល្អជាធម្មតា» ដោយការប្រាប់ឲ្យដឹងនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីកូនប្រុសរបស់លោកស្រី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោកបានទទួលព័ត៌មានតិចតួចប៉ុណ្ណោះ អំពីស្ថានភាពរបស់ម្ដាយវ័យ ៨០ឆ្នាំរបស់លោក ហើយលោកបារម្ភថា លោកស្រីអាចទទួលមរណភាពដោយលោកមិនបានដឹងដំណឹង។

ក្នុងបទសម្ភាសន៍មួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Kim Aris បាននិយាយថា លោកមិនបានដឹងដំណឹងពីម្តាយរបស់លោកឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយជឿថា លោកស្រីត្រូវបានគេឃុំខ្លួន នៅក្នុងរដ្ឋធានី Naypyidaw របស់សហភាពមីយ៉ាន់ម៉ា។

លោកស្រី Suu Kyi ដែលជាម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព ត្រូវបានឃុំខ្លួន បន្ទាប់ពីមានរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី និងបានបង្កឲ្យមានសង្រ្គាមស៊ីវិលរហូតដល់សព្វថ្ងៃ។ លោកស្រីកំពុងអនុវត្តការជាប់ទោស ២៧ឆ្នាំ ជុំវិញបទចោទប្រកាន់ជាច្រើន រួមមានទាំងការញុះញង់ អំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត ដែលបទចោទទាំងអស់នោះលោកស្រីបដិសេធ។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើសារព័ត៌មាន Myanmar Digital News ដែលគ្រប់គ្រងដោយរបបយោធា បានឲ្យដឹងថា៖ «លោកស្រី Aung San Suu Kyi មានសុខភាពល្អជាធម្មតាទេ»។ 

តែយ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់ភស្តុតាង ឬព័ត៌មានលម្អិត អំពីស្ថានភាពរបស់លោកស្រីឡើយ។ លោក Aris មិនអាចទាក់ទងបានភ្លាមៗឡើយ ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញសេចក្តីថ្លែងការណ៍របស់របបយោធានេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm