ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី “មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥” ក្នងគោលបំណងលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា នៅចុងសប្ដាហ៍នេះ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២០ និង២១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលចតុម្មុខ។
ក្នុងនោះមានការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្ដីអំពី អំពីការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញ៕
