សមាជិកកម្លាំងសន្តិសុខ ៣នាក់ នៅអ៊ីរ៉ង់ ត្រូវបានសម្លាប់ អំឡុងការប្រយុទ្ធគ្នា

2025/12/17 03:16:57 am        258


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានរាយការណ៍ថា ការប៉ះទង្គិចគ្នាមួយ នាពេលយប់ នៅក្នុងខេត្ត Kerman ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានបណ្ដាលឲ្យបុគ្គលិកសន្តិសុខយ៉ាងហោចណាស់ ៣នាក់ និងជនស៊ីវិលម្នាក់បាត់បង់ជីវិត។

ក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានឲ្យដឹងថា៖ «មន្ត្រីសន្តិសុខ ៣នាក់ និងពលរដ្ឋម្នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់នៃប៉ុស្តិ៍ត្រួតពិនិត្យ Fahraj ដែលមានទីតាំងនៅភាគខាងកើតខេត្ត Kerman»។

ហើយតាមរយៈសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែកដែលត្រូវបានបង្ហោះដោយសារព័ត៌មាន IRNA នគរបាលខេត្ត Kerman បានបញ្ជាក់ថា៖ «ឧប្បត្តិហេតុនេះបានកើតឡើងកាលពីយប់មិញ (ថ្ងៃទី១៥ ខែធ្នូ) អំឡុងពេលមានការប៉ះទង្គិចគ្នា រវាងក្រុមភេរវករ និងកងកម្លាំងដែលឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ»។

សេចក្តីថ្លែងការណ៍នេះបានផ្ដល់ការសន្យាថា៖ «វិធានការស៊ើបការណ៍ និងប្រតិបត្តិការ ដើម្បីកំណត់អត្តសញ្ញាណ នឹងត្រូវបានចាប់ផ្ដើម ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើសដែលបង្កឧក្រិដ្ឋកម្មនេះ»។

គួរបញ្ជាក់ថា ទីក្រុង Fahraj គឺនៅកៀកនឹងខេត្ត Sistan-Baluchistan ភាគអាគ្នេយ៍ ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយបានក្លាយជាទីតាំងក្ដៅ សម្រាប់ការប៉ះទង្គិចគ្នាជាយូរមកហើយ រវាងកងកម្លាំងសន្តិសុខ និងក្រុមប្រដាប់អាវុធ ក្នុងនោះរួមទាំងក្រុមជួញដូរគ្រឿងញៀន និងក្រុមបំបែកខ្លួនផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm