យោងតាមការព្យាកររបស់ក្រុមហ៊ុនធានារ៉ាប់រងស្វីស Swiss Re បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បណ្តាលឲ្យខាតបង់សេដ្ឋកិច្ចសកលចំនួន ២២០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥នេះ ។
ក្រុមហ៊ុនដែលធានាក្រុមហ៊ុនធានារ៉ាប់រងនេះ បានចេញនូវការប៉ាន់ស្មានបឋមរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ នៅថ្ងៃអង្គារនេះ ។
បើទោះបីជាមានការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើគ្រោះមហន្តរាយធម្មជាតិ ចាប់ពីព្យុះសង្ឃរា រហូតដល់ភ្លើងឆេះព្រៃក៏ដោយ ពិតណាស់ថាកម្រិតនៃការខាតបង់នេះ មានភាពល្អប្រសើរឡើង បើធៀបទៅនឹងឆ្នាំមុន ពេលដែលពិភពលោកបានខាតចំនួន ៣២៧ពាន់លានដុល្លារ ។
ការធ្លាក់ចុះ ៣៣ភាគនេះ ត្រូវបានរកឃើញ បើទោះបីជាមានភ្លើងឆេះព្រៃបំផ្លិចបំផ្លាញសង្កាត់អ្នកមាននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីខែមករាក៏ដោយ ពេលដែលភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីចំនួនជាង ៩.៣០៨ហិចតា ដោយបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ អគារធុរកិច្ច និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ រត់ភៀសខ្លួន ៕