ទិវាជាតិទីក្រុងស្អាត ២៨-កុម្ភៈ ជំរុញអាជ្ញាធរ និងពលរដ្ឋចូលរួមសំអាត និងអនាម័យសហគមន៍

2022/02/28 08:59:58 pm        637

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ “ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

ជារៀងរាល់ឆ្នាំកម្ពុជាតែងតែងរួមគ្នាប្រារព្វទិវាជាតិទីក្រុងស្អាតនេះ នៅថ្ងៃទី២៨ខែកុម្ភៈ ដើម្បីបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ឱ្យបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍបៃតង រួមចំណែកដល់ការអភិវឌ្ឍវិស័យ​ទេសចរណ៍ ​និងការរីកចម្រើន​នៃសង្គមជាតិយើង។

ទិវាជាតិទីក្រុងស្អាតលើកទី១០ឆ្នាំ២០២២នេះ ​បានប្រារព្វក្នុងគោលបំណង​បង្ហាញពីសារៈសំខាន់​នៃ“ភាពស្អាត” សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយ​មានគុណភាព ​និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”។

តាមរយៈទិវាជាតិទីក្រុងស្អាត ឆ្នាំនេះដែរ បណ្តាអាជ្ញាធរមូលដ្ឋាន ​និងប្រជាពលរដ្ឋ ថ្លែងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ​ប្រារព្ធ​កីឡាស៊ីហ្គេមឆ្នាំ២០២២៣ និងប្រារព្វព្រឹត្តិការណ៍​អន្តរជាតិនានា​ជា​ច្រើនទៀត ​ហើយនឹងមានភ្ញៀវទេសចរអន្តរជាតិ​ជាច្រើនមកទស្សនាកម្ពុជា។ ដើម្បីទទួលភ្ញៀវអន្តរជាតិ ​ប្រកបដោយភាពកក់ក្តៅ​មានសុវត្ថិភាព និងដើម្បីមុខមាត់កិត្តិយស​ប្រទេស​ជាតិ ពលរដ្ឋទាំង​អស់គួរត្រូវនាំគ្នារួមគ្នាសំអាតបរិស្ថាន សហគមន៍គ្មានសំរាម និងមាន​អនាម័យ​ស្អាត​ អនុវត្តវិធាន៣កុំ៣ការពារគ្មានការរាតត្បាតកូវីដ១៩ ។

តាមរយៈសារលិខិតរបស់ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស​នៃ​គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ​នៅថ្ងៃនេះដែរ បានស្នើ គ្រប់ក្រសួងស្ថាប័នរដ្ឋឯកជនគ្រប់​លំដាប់​ថ្នាក់ អង្គការសង្គមស៊ីវិល ​ដៃគូអភិវឌ្ឍន៍​ សិស្សានុសិស្សប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​គ្រប់រូប ​ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅ​តាមគន្លងប្រក្រតីភាពថ្មី ​ពិសេសទម្លាប់នៃការរស់នៅជាមួយ “ភាពស្អាត ​និងអនាម័យ“ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានា​របស់​រាជ​រដ្ឋាភិបាល ​ដើម្បីចូលរួមទប់ស្កាត់ការចម្លង​ជំងឺកូវីដ-១៩ ​និងស្នើមេត្តាបន្តផ្តល់ការគាំទ្រ និង​ចូលរួម​អនុវត្តឱ្យបាន​ផុលផុស​ប្រកប​ដោយស្មារតីទទួលខុស​ត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត ​សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជា​ក្លាយជាគោល​ដៅ​ទេសចរណ៍​ប្រកប​ដោយគុណភាព ​និរន្តរភាព ​និងសុវត្ថិភាព សម្រាប់ការបើក​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិឡើងវិញ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm