ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់ផ្លូវហាយវ៉េសំខាន់ជាច្រើនខ្សែនៅខេត្ត Punjab ប្រទេសប៉ាគីស្ថាននាថ្ងៃអង្គារនេះ បង្ខំឲ្យអាជ្ញាធរបិទផ្លូវសំខាន់ៗជាច្រើន ដោយសារកាត់បន្ថយរយៈចម្ងាយមើលឃើញ និងប្រឈមឧបទ្ទេវហេតុគ្រោះថ្នាក់ខ្ពស់ ។
គុណភាពខ្យល់នៅទីក្រុង Lahore ត្រូវបានរកឃើញកម្រិតអាសន្នចំនួន ៣២២ កាលពីវេលាម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុកថ្ងៃអង្គារនេះ ធ្វើឲ្យទីក្រុងនេះក្លាយជាទីក្រុងមានកង្វក់បរិយាកាសខ្លាំងបំផុតរបស់ពិភពលោក ។
ភាពខកចិត្តបានកើតមានចំពោះអ្នកដំណើរជាប់ខ្លួន ក្នុងនោះ លោក Mohammad Naeem ដែលជាអ្នកដំណើរមួយរូបនិយាយថា ពួកយើងរង់ចាំតាំងពីម៉ោង ៦ព្រឹកមកម្ល៉េះ ។ រថយន្តក្រុងត្រៀមនឹងចាកចេញ ប៉ុន្តែពួកយើងពុំត្រូវបានគេអនុញ្ញាតឲ្យឡើងជិះនោះទេ ហើយពួកយើងពុំត្រូវបានគេជូនដំណឹងនោះដែរ ។
លោក Hafiz Safar Abbas ដែលជាអ្នកដំណើរដែរនោះ និយាយបន្ទរពីអារម្មណ៍ខកចិត្តដូចគ្នា ។ លោកថា សាធារណជនមិនប្រាកដប្រជានោះទេ ។ បើសិនជាអាកាសធាតុច្បាស់ ផ្លូវគួរតែបើកឡើងវិញភ្លាមៗ ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធររដ្ឋាភិបាល កំពុងតាមដានស្ថានភាព ធ្វើការបើកផ្លូវឡើងវិញ នៅពេលណាដែលលក្ខខណ្ឌល្អប្រសើរហើយនោះ ខណៈអ្នកដំណោះរត្រូវបានជំរុញឲ្យបន្តអត់ធ្មត់ រង់ចាំការជូនដំណឹងជាក្រោយ ៕