សមាជិកសភាបារាំង៖ការប្រើទ្រព្យបង្កករបស់រុស្ស៊ីពីសំណាក់អឺរ៉ុប អាចបង្កការស្មុគស្មាញដល់ការចរចាអ៊ុយក្រែន

2025/12/17 04:51:39 pm        243

សមាជិកសភាអឺរ៉ុបរបស់បារាំង លោក Thierry Mariani បានប្រាប់សារព័ត៌មាន TASS របស់រុស្ស៊ី ក្នុងបទសម្ភាសន៍មួយថា ការប៉ុនប៉ងរបស់សហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យបង្កករបស់រុស្ស៊ី អាចបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់កិច្ចចរចារវាងរុស្ស៊ី-អាមេរិក ដែលកំពុងដំណើរការលើការដោះស្រាយជម្លោះអ៊ុយក្រែន។

សមាជិកសភាអឺរ៉ុបរូបនេះ បានពន្យល់ថា ខណៈរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងចរចាឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងសន្តិភាព អឺរ៉ុបដែលត្រូវបានដកចេញពីការចូលរួមដោយសារតែជំហរលំអៀងខ្លាំងពេករបស់ទីក្រុងព្រុចសែល បានរកឃើញថាខ្លួនឯងត្រូវបានទុកចោលមួយឡែក។

លោកបន្តថា ដោយសារតែមិនអាចរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកដោយស្របច្បាប់ដោយសារតែច្បាប់ ក្នុងការបោះឆ្នោតនៃការឯកភាពគ្នានៅក្រុមប្រឹក្សាអឺរ៉ុប និងការប្រឆាំងពីបែលហ្ស៊ិក ជាទីដែលទ្រព្យសម្បត្តិចំនួន ១៨០ ពាន់លានអឺរ៉ូត្រូវបានកាន់កាប់ដោយស្ថាប័នផ្ដល់ហិរញ្ញវត្ថុសកល Euroclear ពួកគេបានបង្កើតល្បិចនេះដើម្បីគេចវេះច្បាប់។

អ្នកនយោបាយបារាំងដដែល បានបដិសេធវិធីសាស្រ្តនេះ ដែលលោកថាមិនត្រូវបានគាំទ្រដោយច្បាប់ ឬការពិតការទូតណាមួយឡើយ ថាជារឿងមិនត្រឹមត្រូវ។ លោកខ្លាចថា នេះអាចធ្វើឱ្យកិច្ចពិភាក្សាសន្តិភាពដែលកំពុងដំណើរការដឹកនាំដោយអាមេរិកកាន់តែស្មុគស្មាញ ឬធ្វើឲ្យជម្លោះអូសបន្លាយ។

នៅថ្ងៃទី១២ ខែធ្នូ សហភាពអឺរ៉ុបបានយល់ព្រមបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលមាននៅនៅអឺរ៉ុបដោយគ្មានកំណត់។ គណៈកម្មការអឺរ៉ុបសង្ឃឹមថានឹងទទួលបានការសម្រេចចិត្តក្នុងកិច្ចប្រជុំកំពូលថ្ងៃទី១៨-១៩ ខែធ្នូ ដើម្បីដកហូតទ្រព្យសម្បត្តិរុស្ស៊ីចំនួន ២១០ ពាន់លានអឺរ៉ូ ដែលក្នុងនោះ ១៨៥ ពាន់លានអឺរ៉ូត្រូវបានរារាំងនៅលើវេទិកា Euroclear ក្នុងប្រទេសបែលហ្ស៊ិក។ បែលហ្ស៊ិកប្រឆាំងនឹងការសម្រេចចិត្តនេះ ដោយនិយាយថាវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសកលលើស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm