តម្លៃប្រេងបានកើនឡើងជាង១% នៅថ្ងៃពុធ១៧ធ្នូនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងស្រុង ទាំងចូល និងចេញ ពីប្រទេសវ៉េណេស៊ុយអេឡា ដែលបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយថ្មី ពេលមានការព្រួយបារម្ភពីតម្រូវការ។

ភាគហ៊ុនប្រេងឆៅ Brent របស់អាមេរិក បានកើនឡើង៧០ សេន ឬ ១,២% នៅតម្លៃ ៥៩,៦២ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ២ និង៤៥នាទីម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរ បានកើនឡើង៧៣ សេន ឬ១,៣% ដល់តម្លៃ ៥៦ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំនៅក្នុងវគ្គមុន ស្តីពីវឌ្ឍនភាពនៃការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈកិច្ចព្រមព្រៀងមួយអាចមើលឃើញទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូត្រូវបានបន្ធូរបន្ថយ ដោយធ្វើឱ្យការផ្គត់ផ្គង់មានភាពធូរស្រាល ទោះបីជាទីផ្សារកំពុងតស៊ូជាមួយនឹងតម្រូវការសកលដ៏ផុយស្រួយក៏ដោយ។

កាលពីថ្ងៃអង្គារ១៦ធ្នូសប្ដាហ៍នេះ លោក Trump បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងទាំងអស់ដែលជាប់ទណ្ឌកម្ម ទាំងចូលទាំងចេញ ពីប្រទេសវ៉េណេស៊ុយអេឡា ដោយបន្ថែមថា លោកឥឡូវនេះចាត់ទុកក្រុមអ្នកគ្រប់គ្រងប្រទេសនេះជាអង្គការភេរវករបរទេស។
យោងតាមក្រុមហ៊ុនជួញដូរប្រេងមួយរបស់អាមេរិកបានឲ្យដឹងថា ចំណាត់ការនេះអាចប៉ះពាល់ដល់ប្រេងចំនួន ចន្លោះពី០,៤ទៅ០,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលធ្វើឱ្យតម្លៃកើនឡើងពី ១ទៅ២ ដុល្លារក្នុងមួយបារ៉ែល៕