ក្រុមគ្រូពេទ្យនៅអង់គ្លេស ចាប់ផ្តើមកូដកម្ម ៥ថ្ងៃ ខណៈកំហឹងសហជីពហាក់មិនបានធូរស្រាល

2025/12/17 07:00:42 pm        133

ក្រុមវេជ្ជបណ្ឌិតនៅដែនដីអង់គ្លេស របស់ចក្រភអង់គ្លេស នឹងចាប់ផ្តើមចេញធ្វើកូដកម្មរយៈពេល ៥ថ្ងៃនៅថ្ងៃពុធ (១៧ ធ្នូ) នេះ ជុំវិញប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដ៏លំបាក ក្នុងអំឡុងពេលមានការកើនឡើងខ្លាំងនៃករណីជំងឺគ្រុនផ្តាសាយ និងជម្លោះដ៏ជូរចត់ដែលហាក់គ្មានទីបញ្ចប់រវាងរដ្ឋាភិបាល និងសហជីពគ្រូពេទ្យ។

សកម្មភាពនេះគឺជាកូដកម្មចុងក្រោយបង្អស់ក្នុងចំណោមកូដកម្មជាបន្តបន្ទាប់នៅឆ្នាំ២០២៥ ដោយ "គ្រូពេទ្យស្នាក់នៅប្រចាំការ" ឬគ្រូពេទ្យហាត់ការ ដែលមានចំនួនជិតពាក់កណ្តាលនៃកម្លាំងពលកម្មវេជ្ជសាស្ត្រសរុប ខណៈបុគ្គលិកវិស័យវេជ្ជសាស្រ្តទាំងនោះនិយាយថា ប្រាក់ខែរបស់ពួកគេថយចុះអស់ជាង ១ទសវត្សរ៍មកហើយ។

រដ្ឋាភិបាលនិយាយថា ខ្លួនមិនអាចមានលទ្ធភាពដំឡើងប្រាក់ខែច្រើនជាងអ្វីដែលខ្លួនបានធ្វើរួចទៅហើយនោះទេ ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wes Streeting បានហៅកូដកម្មទាំងនេះថា "យកតែចិត្តខ្លួនឯង គ្មានភាពទទួលខុសត្រូវ និងគ្រោះថ្នាក់"។

មិនយូរប៉ុន្មានបន្ទាប់ពីជាប់ឆ្នោតកាលពីឆ្នាំមុន រដ្ឋាភិបាលបក្សការងារ យល់ព្រមដំឡើងប្រាក់ខែ ២២% សម្រាប់គ្រូពេទ្យ ដើម្បីបញ្ចប់ជម្លោះ ដែលចាប់ផ្តើមក្រោមរដ្ឋាភិបាលអភិរក្សនិយមពីមុន។ ប៉ុន្តែក្រោយពីដំឡើងប្រាក់ឈ្នួល ៥,៤% បន្ថែមទៀតនៅឆ្នាំនេះ កំហឹងសហជីពបានផ្ទុះឡើងជាថ្មី។ សមាគមវេជ្ជសាស្ត្រអង់គ្លេស BMA ដែលជាសហជីពតំណាងឱ្យគ្រូពេទ្យប្រចាំការ ចង់ឱ្យដំឡើងប្រាក់ខែ ២៩% នៅឆ្នាំនេះ ដើម្បីស្តារប្រាក់បៀវត្សរ៍ឱ្យដល់កម្រិតឆ្នាំ២០០៨ វិញ តាមលក្ខខណ្ឌជាក់ស្តែង៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm