បាល់ទាត់៖ ក្លិប Leeds United បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកលោក Marcelo Bielsa ហើយក្រោយរងបរាជ័យធ្ងន់ៗបួនប្រកួតជាប់គ្នា។ បុរសវ័យ ៦៦ឆ្នាំអាហ្សង់ទីនដែលត្រូវបានតែងតាំងជាគ្រូបង្វឹក Leeds កាលពីខែមិថុនា ឆ្នាំ ២០១៨ នោះបានចាកចេញពី Leeds ដែលកំពុងនៅពីលើតំបន់គ្រោះថ្នាក់ត្រឹម ២ពិន្ទុប៉ុណ្ណោះ។

ក្រោមការដឹកនាំរបស់លោក Marcelo Bielsa, Leeds United បានបញ្ចប់រដូវកាលមុនចំណាត់ថ្នាក់លេខ ៩ នៅ English Premier League ដែលអវត្តមានរយៈពេល ១៦ឆ្នាំ។ តែបរាជ័យ ៤-០ ក្រោមថ្វីជើងក្រុមភ្ញៀវ Tottenham Hotspur កាលពីថ្ងៃសៅរ៍ ៤-០ មានន័យថា Leeds ចាញ់ធ្ងន់ករបួនប្រកួតជាប់គ្នារបូតគ្រាប់បាល់ដល់ទៅ ១៧គ្រាប់។ រំលឹកថា Leeds United បានបញ្ចប់ពាក់កណ្តាលតារាង ៦ ក្នុងចំណោម ៧រដូវកាលនៅក្របខណ្ឌ League Championship មុនពេលដែលលោក Bielsa មកដល់។ Leeds បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Play-Off ម្តងនៅឆ្នាំ២០១៩ តែចាញ់ Derby County មុនពេលឆ្នាំបន្ទាប់ទើបឡើងមកកាន់ Premier League បានក្នុងនាមជាជើងឯកតែម្តង៕
អត្ថបទ៖នាង សុភាវុធ