អ៊ុយក្រែន៖ សំណើសន្តិភាពចរចាដោយអាមេរិក អាចនឹងត្រូវដាក់ជូនទៅរុស្ស៊ី ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ

2025/12/17 07:20:03 pm        153

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលថ្ងៃអង្គារ (១៦ ធ្នូ) ថា សំណើសន្តិភាពដែលកំពុងចរចាជាមួយមន្ត្រីអាមេរិក សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជិត ៤ឆ្នាំរបស់រុស្ស៊ី អាចនឹងរួចរាល់ក្នុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីនោះ បេសកជនអាមេរិក នឹងបញ្ជូនសំណើនេះទៅកាន់វិមានក្រឹមឡាំង មុនពេលរៀបចំកិច្ចប្រជុំបន្ថែមទៀតនៅសហរដ្ឋអាមេរិក នាចុងសប្តាហ៍ក្រោយ។

លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មានថា សេចក្តីព្រាងផែនការសន្តិភាព ដែលពិភាក្សាជាមួយអាមេរិក អំឡុងពេលចរចានៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទគឺ «មិនល្អឥតខ្ចោះ» ទេ ប៉ុន្តែ «អាចដំណើរការបាន»។ ទោះយ៉ាងនេះក្ដី លោកក៏ព្រមានថា បញ្ហាសំខាន់ៗមួយចំនួន ជាពិសេសរឿងទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី នៅមិនទាន់ដោះស្រាយបាននៅឡើយទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃអង្គារថា រុស្ស៊ីចង់បានកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ មិនមែនជាបទឈប់បាញ់បណ្ដោះអាសន្នឡើយ ដោយព្រមានថា ប្រសិនបើអ៊ុយក្រែន ស្វែងរក "ដំណោះស្រាយបណ្តោះអាសន្ននិងមិនស្ថិតស្ថេរ នោះរុស្ស៊ីទំនងជាមិនត្រៀមខ្លួនចូលរួមទេ"។

ក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា មានការឯកភាពពីអ៊ុយក្រែននិងអឺរ៉ុប លើប្រហែល ៩០% ហើយនៃផែនការសន្តិភាព ដែលតាក់តែងដោយសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Donald Trump វិញ ក៏បានសម្ដែងសុទិដ្ឋិនិយមថា “ឥឡូវនេះ ដំណោះស្រាយសន្តិភាព កាន់តែខិតជិតមកដល់ ជាងពេលណាៗទាំងអស់”៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm