សពជនជាតិប៉ាឡេស្ទីនតែ១គ្រួសារចំនួន ៣០នាក់ ត្រូវបានទាញយកពីក្រោមកម្ទេចថ្ម នៅទីក្រុងហ្កាហ្សា

2025/12/17 10:51:34 pm        100

ក្រុមការពារជនស៊ីវិល កាលពីថ្ងៃអង្គារ (ទី១៦ ខែធ្នូ) បានទាញយកសាកសពជនរងគ្រោះចំនួន ៣០នាក់ ដែលជាសមាជិកនៃគ្រួសារតែមួយ ពីគំនរបាក់បែកនៃលំនៅឋានរបស់ពួកគេ នៅភាគខាងលិចនៃទីក្រុងហ្កាហ្សា។

ក្រុមការពារជនស៊ីវិលនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះ គឺជាសមាជិកនៃគ្រួសារត្រកូល Salem ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអំឡុងពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើផ្ទះសម្បែងរបស់ពួកគេ នៅក្នុងសង្កាត់ al-Rimal ក្នុងទីក្រុងហ្កាហ្សា។

សមាជិកគ្រួសារចំនួន ៦០នាក់ ត្រូវបានគេជឿថា បានបាត់បង់ជីវិត អំឡុងការវាយប្រហារ នាពេលនោះ។ លំនៅឋាននេះ គឺជាទីតាំងដំបូងដែលរួមបញ្ចូលនៅក្នុងយុទ្ធនាការ ដែលធ្វើឡើងដោយអង្គភាពការពារជនស៊ីវិលនេះ ដើម្បីស្វែងរកជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញនៅតំបន់ហ្កាហ្សាស្ទ្រីប។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា ប្រតិបត្តិការស្វែងរក នឹងបន្តប្រើប្រាស់ឧបករណ៍ដែលមានតិចតួច ក្នុងនោះរួមទាំងអេស្កាវ៉ាទ័រផងដែរ ដើម្បីជីកកកាយទាញយកសាកសពចេញពីគំនរបាក់បែក។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងថា អ៊ីស្រាអែលកាន់កាប់ជាងពាក់កណ្តាលនៃតំបន់ហ្កាហ្សា ហើយបន្តកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ផ្សេងទៀតដែលនៅក្រៅការគ្រប់គ្រងរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រតិបត្តិការរបស់អ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជិត ៧០.៧០០នាក់ហើយ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ១៧១.០០០នាក់ទៀតរងរបួសនៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ខណៈបានធ្វើឲ្យដែនដីនេះប្រែជាទៅទីនៃគំនរកម្ទេចថ្ម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm