កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ

2025/12/17 11:16:19 pm        135

ឯកឧត្តម និង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ បានចេញខ្លឹមសារសង្ខេប អំពីបច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងការទូតដែលកម្ពុជាកំពុងបន្តធ្វើដើម្បីដោះស្រាយស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អំពីការពិតមួយចំនួនទាក់ទង នឹងការវិវត្តនៃសភាពការណ៍នាពេលថ្មីៗនេះ។

ចំពោះ “កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ” ឯកឧត្តម និង សាកល បានឱ្យដឹងថា នៅថ្ងៃទី៩ និង ១១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នៅថ្ងៃទី១២ ខែធ្នូ សម្ដេចធិបតី ក៏បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលបានធ្វើតាមការលើកឡើងជាសាធារណៈរបស់ឯកឧត្តមថា នឹងទូរស័ព្ទមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណថ្នាក់ដឹកនាំទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ លើសពីនេះ សម្តេច បានយល់ព្រមចំពោះ បទឈប់បាញ់ដែលបានស្នើឡើងក្នុងអំឡុងពេលនៃការពិភាក្សាតាមទូរស័ព្ទ ហើយក៏បានអំពាវនាវ ឱ្យមានការវិលត្រឡប់ទៅអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួវិញ។

ឯកឧត្តម និង សាកល បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកឯកឧត្តម ដោយជំរុញឱ្យ ភាគីទាំងពីរបញ្ឈប់រាល់ទម្រង់អរិភាព ជៀសវាងសកម្មភាពយោធាលើសពីនេះទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬការចល័តអង្គភាពប្រដាប់អាវុធ ដោយចាប់ផ្តើមពីម៉ោង១០ យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដើម្បីតម្លាភាព ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានស្នើឱ្យដាក់ពង្រាយ ហើយបេសកកម្ម AOT នឹងត្រូវបានគាំទ្រដោយការត្រួតពិនិត្យ នៃផ្កាយរណបដែលមានការបញ្ជាក់ដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។ លទ្ធផលពីការត្រួតពិនិត្យផ្កាយរណបនឹងត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានយល់ព្រមចូលរួមកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសថៃក៏បានយល់ព្រមចូលរួម កិច្ចប្រជុំនេះតាមការស្នើ ប៉ុន្តែឥឡូវបានស្នើសុំឱ្យពន្យារពេលទៅថ្ងៃក្រោយវិញ។

ឯកឧត្តម និង សាកល បានលើកឡើងបន្ថែមថា ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការសម្របសម្រួល ឱ្យមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ និងរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃបានប្រកាសថា ទ្វារសម្រាប់ការចរចាជាមួយ កម្ពុជាត្រូវបានបិទហើយប្រទេសថៃមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពនៅឡើយទេ។ នៅថ្ងៃទី១៤ ខែធ្នូ នាយករដ្ឋមន្ត្រីថៃបាននិយាយថា «មិនមានកិច្ចព្រមព្រៀង បទឈប់បាញ់ទ»។ ស្រាប់តែនៅព្រឹកព្រលឹម ថ្ងៃទី១៤ ខែធ្នូ យន្តហោះចម្បាំងថៃ បានទម្លាក់គ្រាប់បែកបំផ្លាញ ស្ពានជ័យជំនះមួយ ស្ថិតនៅចម្ងាយជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។ ចំពោះ «ការមួលបង្កាច់ និងការអធិប្បាយនានា»៖ ភាគីថៃ អះអាងថា នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី «មិនបានលើកឡើងសោះឡើយអំពីបទឈប់បាញ់» ហើយថា កម្ពុជាបាន អធិប្បាយ «បំភាន់ការពិត»។

ឯកឧត្តម និង សាកល បានបញ្ជាក់ថា ប៉ុន្តែជាការពិត គឺនៅក្នុងការសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី១១ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានពិភាក្សាអំពីភាពចាំបាច់បន្ទាន់ក្នុងការបញ្ឈប់ អរិភាព ដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ជាផ្លូវការចំពោះគំនិតផ្តួចផ្តើមនេះ។ សម្រាប់កម្ពុជា យើងយល់ថា បទឈប់បាញ់មួយត្រូវបានស្នើឡើងហើយនៅយប់នោះ។ សច្ចភាពសាមញ្ញមួយដែលថានោះជា «បទឈប់បាញ់» ឬ «ការបញ្ឈប់ការបង្កហេតុ» ដោយភាគីទាំងពីរក៏ដោយ ចេតនាគឺសំដៅស្ដារសន្តិភាពឡើងវិញ។ កម្ពុជា បាននិយាយថា «យល់ព្រម» ចំណែក ថៃ បានឆ្លើយថា «អត់ទេ»៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm