រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) នឹងធ្វើកិច្ចចរចានៅទីក្រុងមូស្គូ នៅថ្ងៃពុធនេះ ជាមួយសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi។ ភាគីនានានឹងពិភាក្សាអំពីបញ្ហាប្រឈមសន្តិសុខនៅក្នុងតំបន់សមុទ្រកាព្យែន ( Caspian) និងការរំពឹងទុកសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាអន្តរជាតិផ្សេងទៀត។

បញ្ហាសន្តិសុខក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រី។ ដូចដែលលោក ឡារ៉ូវ បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍មួយ មុនពេលដំណើរទស្សនកិច្ចរបស់លោក Araghchi ភាគីរុស្ស៊ីកំពុងកត់សម្គាល់ពីផែនការបំផ្លិចបំផ្លាញរបស់លោកខាងលិច ដើម្បី «បំបែកប្រទេសដែលព្រំដែនជាប់សមុទ្រកាព្យែនចំនួន ៥ » គឺ(រុស្ស៊ី អ៊ីរ៉ង់ អាស៊ែរបៃហ្សង់ កាហ្សាក់ស្ថាន និងតួកម៉េនីស្ថាន) និងដាក់ចេញនូវការសម្រេចចិត្តផ្ទាល់ខ្លួន នៅក្នុងតំបន់នេះ។
លោក Araghchi ក៏ត្រូវបានគេរំពឹងថា នឹងយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។ លោក ឡាវរ៉ូវ បានបញ្ជាក់ថា ទីក្រុងមូស្គូបានគាំទ្រទីក្រុងតេអេរ៉ង់យ៉ាងជាប់លាប់ក្នុងការចរចាលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងគំនិតផ្តួចផ្តើមសន្តិភាពរបស់លោកទាក់ទងនឹងអ៊ុយក្រែន និងតំបន់ហ្កាហ្សាស្ទ្រីប ក៏នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាផងដែរ៕
