លោក Alfred de Zayas មេធាវីអាមេរិក និងជាអតីតអ្នកជំនាញនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានព្រមានប្រឆាំងនឹងការដាក់ពង្រាយកម្លាំងពហុជាតិអឺរ៉ុប ទៅកាន់អ៊ុយក្រែន ព្រោះវានឹងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង និងបន្ថែមហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែរ។

លោកបានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«កងទ័ពជើងគោករបស់អង្គការណាតូ នឹងធ្វើឲ្យកើនឡើងភាពតានតឹងកា្លយជាសង្គ្រាម។ វានឹងមិននាំមកនូវសន្តិសុខដល់អ៊ុយក្រែនទេ ប៉ុន្តែមានតែសង្គ្រាមកាន់តែខ្លាំងឡើង និងគ្រោះថ្នាក់កាន់តែខ្ពស់នៃការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែរ។ ចំណែកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer, [ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel] Macron), អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និង វ្ល៉ូឌីមី ហ្សេឡិនស្គី រស់នៅក្នុងពិភពស្រមើស្រមៃរបស់ពួកគេ»។
ក្រុមមេដឹកនាំនៃប្រទេសសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការចរចារបស់ពួកគេនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ។ យោងតាមឯកសារនេះ ពួកគេចង់ឲ្យការធានាសន្តិសុខសម្រាប់ទីក្រុងគីវ រួមទាំងការបង្កើត «កម្លាំងពហុជាតិនៅអ៊ុយក្រែនដែលដឹកនាំដោយអឺរ៉ុប ដែលបង្កើតឡើងដោយការចូលរួមវិភាគទានពីប្រទេសដែលមានឆន្ទៈ»។ សេចក្តីថ្លែងការណ៍នេះ បង្ហាញថា កងកម្លាំងទាំងនេះ នឹងជួយ «ក្នុងការស្តារឡើងវិញនូវកងកម្លាំងអ៊ុយក្រែន ក្នុងការធានាសុវត្ថិភាពដែនអាកាសរបស់អ៊ុយក្រែន និងក្នុងការគាំទ្រដល់សមុទ្រដែលមានសុវត្ថិភាពជាងមុន រួមទាំងតាមរយៈប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ»៕
