រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃអង្គារបាននិយាយថា កងកម្លាំងរបស់ខ្លួន បានសម្លាប់មេដឹកនាំក្រុមមួយ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម Daesh និងបានចាប់ខ្លួនសមាជិករបស់ខ្លួនចំនួន ៨នាក់ ដែលត្រូវបានគេជឿថា នៅពីក្រោយការវាយប្រហារដ៏សាហាវមួយលើបុគ្គលិកសន្តិសុខ កាលពីសប្តាហ៍មុន។

ក្រុម Daesh បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ ដែលអាជ្ញាធរបាននិយាយថា បានសម្លាប់បុគ្គលិកសន្តិសុខស៊ីរីចំនួន ៤នាក់ ដែលកំពុងល្បាតនៅលើផ្លូវ Maaret Al-Numan ក្នុងខេត្ត Idlib ភាគពាយ័ព្យ។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា កងកម្លាំងសន្តិសុខ «បានចាប់ខ្លួនក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយក្រុម Daesh» ដែលបានធ្វើការវាយប្រហារ «ដែលបានកំណត់គោលដៅទៅមលើការល្បាតសន្តិសុខ និងយោធា នៅក្នុងខេត្ត Idlib និង Aleppo»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«ប្រតិបត្តិការនេះ បានបណ្តាលឲ្យមានការចាប់ខ្លួនសមាជិក ៨នាក់នៃក្រុមនេះ ហើយសមាជិកទី ៩ ដែលជាមេដឹកនាំក្រុម ត្រូវបានសម្លាប់»៕
