អន្តរគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពី អាកាសចរណ៍ស៊ីវិលកម្ពុជា

2025/12/18 12:27:15 am        122

អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ 

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជម្រាបជូនអង្គប្រជុំថា ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ បានដើរតួនាទីធ្វើជាមូលដ្ឋានគតិយុត្តគ្រឹះដ៏សំខាន់ សម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។ ប៉ុន្តែអាស្រ័យដោយមានការរីកចម្រើនឥតឈប់ឈរនូវបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យអាកាសចរណ៍សកល ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលឆ្នាំ២០០៨នេះ ពុំបានគ្របដណ្តប់អស់នូវសកម្មភាពអាកាសចរណ៍ស៊ីវិលថ្មីៗ ដែលកំពុងមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោកទេ ជាអាទិ៍ សកម្មភាពអាកាសយានគ្មានមនុស្សបើក ការងារពីលើអាកាស ការបណ្តុះបណ្តាលជំនាញបច្ចេកទេសអាកាសចរណ៍ ការងារឧតុនិយមអាកាសចរណ៍ រោងចក្រផលិតនិងអង្គភាពថែទាំបច្ចេកទេសអាកាសយាន ការបង្កើតនិងការអនុវត្តផែនការនិងកម្មវិធីសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិល ការទទួលខុសត្រូវនិងធានារ៉ាប់រង និងការការពារបរិស្ថាន។

ម៉្យាងវិញទៀត ក្នុងកំឡុងពេលនៃការធ្វើសវនកម្មសុវត្ថិភាពអាកាសចរណ៍សកលនៅកម្ពុជា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និងការចុះត្រួតពិនិត្យវាយតម្លៃផែនការកែតម្រូវសុវត្ថិភាពអាកាសចរណ៍ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមសវនកររបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិបានរកឃើញចំណុចខ្វះខាតមួយចំនួននៅក្នុងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលកម្ពុជា ឆ្នាំ២០០៨ ជាអាទិ៍៖

១. ពុំមានចែងគ្រប់គ្រាន់អំពីទោសប្បញ្ញត្តិ ជាពិសេសទោសប្បញ្ញត្តិដែលប្រព្រឹត្តដោយនីតិបុគ្គល។

២. ការតែងតាំងនិងសិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចអាកាសចរណ៍។

៣. ការអនុវត្តមាត្រា៣ស្ទួន នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិពាក់ព័ន្ធនឹងការមិនប្រើប្រាស់អាវុធប្រឆាំងនឹងអាកាសយានស៊ីវិល និងមាត្រា៨៣ស្ទួន ស្តីពីការផ្ទេរមុខងារត្រួតពិនិត្យ អាកាសយានពីរដ្ឋចុះបញ្ជីមករដ្ឋប្រតិបត្តិករ។

៤. ការផ្តល់សេវាកម្មឧតុនិយមអាកាសចរណ៍និងសេវាកម្មការរុករកនិងសង្គ្រោះ។

៥. ការគ្រប់គ្រងកម្ពស់ឧបសគ្គនិងហ្វូងសត្វបង្កគ្រោះថ្នាក់ក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។

៦. សិទ្ធិអំណាចរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងការចេញលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិ។ 

ដើម្បីបំពេញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើននៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតដូចបានជម្រាបជូនខាងលើនេះ ទើបរាជរដ្ឋាភិបាលដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មី។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ជំរុញការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយចីរភាព កាលានុវត្តភាពវិនិយោគ ការប្រកួតប្រជែង និងរួមចំណែកការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍សមស្របរបស់អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗ ដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធវិស័យអាកាសចរណ៍ស៊ីវិល និងអ្នកជំនាញការច្បាប់អន្តរជាតិ វិស័យអាកាសចរណ៍ស៊ីវិល ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន ២៥ជំពូក និង១០៤មាត្រា។ 

ឯកឧត្ដមបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលមានការជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm