មកទល់ថ្ងៃនេះយោធាថៃនៅបន្តបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជាក្នុងភូមិសាស្រ្ដភូមិភាគទី៤ និងទី៥

2025/12/18 01:10:31 am        138

ភ្នំពេញ ៖ គិតមកទល់រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១១ ថ្ងៃហើយ ដែលយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាដោយមិនរើសគោលដៅ ខណៈនៅថ្ងៃនេះ ស្ថានភាពនៅទិសដៅយោធភូមិភាគទី៤ និងទី៥ យោធាថៃនៅបន្តធ្វើការបាញ់ប្រហារចូលមកភូមិសាស្រ្ដខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាយមានជ័យ ដោយបាញ់បផ្លោងចូលតាំងសំខាន់ៗមួយចំនួន ខណៈកងកម្លាំងកម្ពុជាបន្តឈរឈើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពានបានឡើយ។

​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសឧត្តរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ កម្លាំងទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ក្នុងនោះ កងទ័ពថៃបន្តបាញ់ប្រហារមកលើកម្ពុជា ដោយប្រើកាំភ្លើងធំ, ដ្រូនពាំក្បាល រថក្រោះ និងកម្លាំងថ្មើរជើង តែកម្លាំងកម្ពុជានៅតែមោះមុតតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាមិនឱ្យសត្រូវចូលឈ្លានពានឡើយ។ អ្នកនាំពាក្យបានឱ្យដឹងដែរថា ស្ថានភាពនៅភូមិសាស្រ្ដផ្សេងទៀត ដូចជានៅភូមិថ្មដាជាដើម មានភាពស្ងប់ស្ងាត់ ប៉ុន្ដែកងកម្លាំងកម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ប៉ុន្ដែមានតែភាគថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខ និងមិនរើសគោលដៅ ដោយបានធ្វើឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិត។ កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទៅសយ៉ាងម៉ឹងម៉ាត់ចំពោះភាគីថៃដែលបានរំលោភលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតមកលើកម្ពុជានេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។


អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm