លោកស្រី Takaichi បញ្ជាក់ថា ជប៉ុន «បើកចំហជានិច្ច» ក្នុងការសន្ទនាជាមួយចិន ក្នុងពេលមានជម្លោះ

2025/12/18 01:59:52 am        53

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ បានលើកឡើងថា លោកស្រី «បើកចំហជានិច្ច» ក្នុងការសន្ទនាជាមួយប្រទេសចិន ទោះបីជាមានជម្លោះការទូត រវាងទីក្រុងតូក្យូ និងប៉េកាំង ជុំវិញការធ្វើការអត្ថាធិប្បាយរបស់លោកស្រី ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ក៏ដោយ។

លោកស្រី Takaichi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសចិន គឺជាអ្នកជិតខាងដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ហើយយើងត្រូវតែបង្កើតនូវទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព»។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ប្រទេសជប៉ុនតែងតែបើកចំហជានិច្ច សម្រាប់ការសន្ទនាជាមួយប្រទេសចិន។ យើងមិនបិទទ្វាររបស់យើងទេ»។

គួរបញ្ជាក់ថា ចិន និងជប៉ុនកំពុងមានជម្លោះជាមួយគ្នា ជុំវិញការលើកឡើងរបស់លោកស្រី Takaichi កាលពីខែវិច្ឆិកា ដែលថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ចិនបានអះអាងថា កោះដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រសិនបើចាំបាច់។

ការអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុននោះ បានបង្កឲ្យមានប្រតិកម្មការទូតយ៉ាងខ្លាំង ពីសំណាក់ទីក្រុងប៉េកាំង ដែលបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនជៀសវាងកុំធ្វើដំណើរទៅជប៉ុន។ ទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូនេះ បានបង្ហាញថា ការព្រមាននេះមានផលប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរទៅលេងកម្សាន្តនៅប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm