លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»

2025/12/18 03:21:25 am        159

លោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះថា រុស្ស៊ីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈមធ្យោបាយការទូត ឬយោធា ហើយនឹងប្រឹងប្រែងពង្រីក «តំបន់ទ្រនាប់សន្តិសុខ» នៅទីនោះ។

លោក Putin បាននិយាយថា៖ «ទី១ គោលដៅនៃប្រតិបត្តិការយោធាពិសេស ប្រាកដជានឹងសម្រេចបាន។ យើងពេញចិត្តធ្វើរឿងនេះ និងដោះស្រាយបញ្ហាឫសគល់នៃជម្លោះនេះ តាមរយៈការទូតជាង»។

លោកបានបន្ថែមថា៖ «ប្រសិនបើភាគីប្រឆាំង និងក្រុមអ្នកគាំទ្របរទេសរបស់ពួកគេ បដិសេធមិនចូលរួម ក្នុងការពិភាក្សាសំខាន់ៗទេនោះ រុស្ស៊ីនឹងសម្រេចបាននូវការរំដោះដែនដីប្រវត្តិសាស្ត្ររបស់ខ្លួន តាមមធ្យោបាយយោធា។ ភារកិច្ចបង្កើត និងពង្រីកតំបន់ទ្រនាប់សន្តិសុខ ក៏នឹងត្រូវបានដោះស្រាយយ៉ាងជាប់លាប់ផងដែរ»។

គួរបញ្ជាក់ថា ក្នុងចំណោមតំបន់របស់ប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានអះអាងថា ជាដែនដីរបស់ខ្លួននោះ នាពេលនេះ ខ្លួនកំពុងគ្រប់គ្រងតំបន់គ្រីម៉ា ប្រហែល ៩០ភាគរយនៃតំបន់ Donbas ហើយ ៧៥ភាគរយនៃតំបន់ Kherson និង Zaporizhzhia។

លើសពីនេះទៀត រុស្ស៊ីកាន់កាប់ដែនដីមួយចំនួននៅក្នុងតំបន់ជាប់គ្នាជាច្រើននៃតំបន់ Kharkov, Sumy, Dnipropetrovsk និង Mykolaiv។ ហើយការអត្ថាធិប្បាយរបស់លោក Putin នេះ បានផ្តល់សញ្ញាថា ទីក្រុងមូស្គូនឹងប្រឹងប្រែងឲ្យមានប្រៀបបន្ថែមទៀត លើផ្នែកមួយចំនួននៃតំបន់សមរភូមិជួរមុខទាំងនេះ។

ដោយសង្រ្គាមស្ថិតនៅក្នុងដំណាក់កាលសំខាន់មួយ ពីព្រោះលោកប្រធានាធិបតីអាមេរិក Donald Trump ជំរុញយ៉ាងខ្លាំង ដើម្បីឲ្យមានកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សនោះ លោក Putin បាននិយាយថា រុស្ស៊ីកំពុងរុលទៅមុខនៅសមរភូមិជួរមុខទាំងអស់៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm