ពលរដ្ឋក្នុងឃុំព្រះរំកឹល លែងប្រឈមនឹងការពិបាកធ្វើដំណើរទៀតហើយ​បន្ទាប់​ពី​ទទួល​បាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១ខ្សែ

2022/02/28 11:51:11 pm        578

ស្ទឹងត្រែង៖ ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ត្រូវបានកសាងរួចរាល់ជាស្ថាបពរ ជូនដល់ប្រជាពលរដ្ឋនៅក្នុងព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីបញ្ចប់ភាពលំបាកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ។

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីម្សិលមិញ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យមើលផ្លូវមួយខ្សែ ដែលបានស្ថាបនាឡើង​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្នុងឃុំព្រះរំកឹល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជា​ប្រភេទផ្លូវក្រាលគ្រួសក្រហម ​មានទទឹង៦ម៉ែត្រ ប្រវែង១២ពាន់ម៉ែត្រ ដែលជាគម្រោងសាងសង់​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ​ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំព្រះរំកឹល និងអ្នកដំណើរឆ្លងកាត់។

លោកបានបញ្ជាក់ថា ពីមុនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ​មានការលំបាកក្នុងកាធ្វើដំណើរ ដឹកកសិផលទៅកាន់ទីផ្សារ ​ពីព្រោះគ្មានផ្លូវឆ្លងកាត់ឡើយ ​តែពេលនេះ ​មន្ទីអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវខ្សែនេះរួចរាល់ហើយ។

ក្នុងឱកាសចុះពិនិត្យផ្លូវ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើដល់មន្ទីរអភិវឌ្ឍន៍​ជនបទ និងក្រុមការងារស្ថាបនាផ្លូវ ​ដែលបានខិតខំប្រឹងប្រែងក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ ឲ្យ​បាន​រួចរាល់ ​ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ​ហើយនេះជាផ្នែកមួយ ក្នុងការជួយ​ដោះស្រាយ​បញ្ហាទុក្ខលំបាក​របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋ ​ដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ​មេត្តាចូលរួមថែរក្សាផ្លូវនេះឲ្យ ល្អ​ ដើម្បីប្រើប្រាស់បានយូរអង្វែង ​និងសម្រាប់បម្រើជាផលប្រយោជន៍សាធារណៈផងដែរ៕អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm