ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹងជាបន្ទាន់នៅក្នុងតំបន់ការ៉ាអ៊ីប

2025/12/18 04:45:29 pm        165

អ្នកនាំពាក្យអង្គការសហប្រជាជាតិមួយរូបបាននិយាយកាលពីថ្ងៃពុធ១៧ធ្នូសប្ដាហ៍នេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹងជាបន្ទាន់នៅក្នុងតំបន់ការ៉ាអ៊ីប។

ឆ្លើយតបទៅនឹងសំណួរពីសកម្មភាពចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា លោក Guterres កំពុងតាមដានស្ថានភាពបច្ចុប្បន្នយ៉ាងយកចិត្តទុកដាក់ និងកំពុងចូលរួមជាមួយភាគីពាក់ព័ន្ធ។

លោក Haq បាននិយាយថា លោកអគ្គលេខាធិការអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌច្បាប់ដែលអាចអនុវត្តបានផ្សេងទៀត ដើម្បីការពារសន្តិភាពនៅក្នុងតំបន់។

លោកបាននិយាយថា លោក Guterres ជឿជាក់ថាការខ្វែងគំនិតគ្នាណាមួយត្រូវតែ ត្រូវបានដោះស្រាយដោយសន្តិវិធី។

លោក Haq បានបន្ថែមថា នៅដំណាក់កាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តការចូលរួមការទូត និងបន្តផ្លូវសន្តិភាពទៅមុខតាមរយៈការសន្ទនា។   

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាឱ្យបិទផ្លូវទាំងស្រុងនៃនាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ដែលធ្វើដំណើរទៅមកពីប្រទេសវ៉េណេស៊ុយអេឡា ជាការបង្កើនយុទ្ធនាការដាក់សម្ពាធរយៈពេលជាច្រើនខែប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលលោកថាប្រទេសនេះជាប្រភពនាំគ្រឿងញៀនចូលអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        329
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        375
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        354

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm