លោក Trump ប្ដេជ្ញាធ្វើឲ្យអាមេរិកកាន់តែខ្លាំងក្នុងសុន្ទរកថាតាមទូរទស្សន៍ ខណៈក្ដីបារម្ភសេដ្ឋកិច្ចកើនឡើង

2025/12/18 06:29:03 pm        127

លោកប្រធានាធិបតីអាមេរិកDonald Trump នឹងដាក់ចេញផែនការនានាដើម្បីធ្វើឲ្យសហរដ្ឋអាមេរិក កាន់តែខ្លាំងជាងមុន ក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធទី១៧ធ្នូសប្ដាហ៍នេះខណៈប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះដោយសារគោលនយោបាយសេដ្ឋកិច្ចរបស់លោក ។

សុន្ទរកថារបស់លោក Trump ចុងឆ្នាំនៃឆ្នាំដំបូងជាប្រធានាធិបតីរបស់លោកក្នុងអាណត្តិទី២ ក្នុងសេតវិមានពេលនេះ បានកើតមានឡើងស្របពេលមានក្ដីបារម្ភថាក្រុមម្ចាស់ឆ្នោតដែលបានខឹងសម្បាដោយសារតែតម្លៃទំនិញឡើងខ្ពស់ប៉ះពាល់ដល់ជីវភាពរស់នៅ នឹងដកសេចក្ដីទុកចិត្តរបស់ពួកគេក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២៦។ 

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សារនៅល្ងាចនេះគឺថា ពួកលោកបានទទួលមរតកនូវភាពរញ៉េរញ៉ៃ ហើយពួកលោកបានធ្វើការងារដ៏អស្ចារ្យមួយ ហើយនៅតែបន្តធ្វើ សហរដ្ឋអាមេរិកនឹងរឹងមាំជាងពេលណាៗទាំងអស់ក្នុងពេលឆាប់ៗនេះ ដោយលោកបានស្ដីបន្ទោសអ្នកកាន់តំណែងមុនរបស់លោកគឺលោក Joe Biden ថាបានធ្វើឲ្យតម្លៃទំនិញលើទីផ្សារឡើងថ្លៃខ្ពស់ ប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សសាធារណរដ្ឋរបស់លោក។ 

លោកបានថ្លែងបែបនេះ បន្ទាប់ពីបានចូលរួមពិធីដ៏ក្រៀមក្រំមួយរំលឹកដល់ការវិលត្រឡប់នៃសាកសពទាហានអាមេរិកពីរនាក់ និងជនស៊ីវិលអាមេរិកម្នាក់ ដែលត្រូវបានបាញ់សម្លាប់ក្នុងប្រទេសស៊ីរីកាលពីចុងសប្តាហ៍មុន។ លោក Trump វ័យ៧៩ឆ្នាំ មកពីគណបក្សសាធារណរដ្ឋរូបនេះ ក៏ត្រូវគេរំពឹងថានឹងបង្ហាញពីគោលនយោបាយរបស់លោកសម្រាប់ឆ្នាំ២០២៦ផងដែរ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងនៃគោលនយោបាយគាំពារនិយម និងជាតិនិយមនៅដើមអាណត្តិទីពីររបស់លោក។

លោកស្រីការ៉ូឡាញ ឡេវីត (Karoline Leavitt) អ្នកនាំពាក្យសេតវិមាននិយាយថា សុន្ទរកថានេះនឹងផ្តោតលើសមិទ្ធផលប្រវត្តិសាស្ត្ររបស់លោក រួមទាំងការដោះស្រាយអតិផរណា ដែលលោកTrump បានស្តីបន្ទោសអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden មកពីបក្សប្រជាធិបតេយ្យ និងការទប់ស្កាត់អន្តោប្រវេសន៍៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm