ប្រទេសចិន បញ្ជាក់ជាថ្មីនូវការជំទាស់លើទំនាក់ទំនងយោធាអាមេរិក ជាមួយតំបន់តៃវ៉ាន់

2025/12/18 07:03:51 pm        101

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន លោកស្រី Zhu Fenglian នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (១៧ ធ្នូ) បានបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ប្រទេសចិន ចំពោះទម្រង់ទាំងឡាយណានៃការចូលរួមផ្នែកយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ របស់ប្រទេសចិន។

ការបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើច្បាប់មួយ ឈ្មោះថា "ច្បាប់ PORCUPINE" ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក កាលពីសប្តាហ៍មុន ក្នុងគោលបំណងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងការនាំចេញសព្វាវុធ ដើម្បីផ្ដល់ភាពសាមញ្ញឱ្យដំណើរការលក់អាវុធរបស់អាមេរិក ទៅឱ្យកោះតៃវ៉ាន់។

លោកស្រី Zhu បានលើកឡើងថា៖ ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសភាអាមេរិក ដែលជំរុញឱ្យមានសេចក្តីព្រាងច្បាប់ដ៏អវិជ្ជមានទាក់ទងនឹងតំបន់តៃវ៉ាន់ ហើយប្រឆាំងយ៉ាងដាច់អហង្ការចំពោះការចូលរួមផ្នែកយោធារបស់អាមេរិក ជាមួយតំបន់តៃវ៉ាន់របស់ចិន ក្នុងទម្រង់ណាមួយក៏ដោយ។

អ្នកនាំពាក្យចិនរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង ក៏សូមជំរុញឱ្យភាគីសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិន-អាមេរិក បញ្ឈប់ការផ្តល់អាវុធឱ្យតំបន់តៃវ៉ាន់ បញ្ឈប់ការជជែកពិភាក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធ និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm