ប្រេងឡើងថ្លៃទៀតហើយ ក្រោយមានរបាយការណ៍អំពីទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើរុស្ស៊ី

2025/12/18 07:43:04 pm        138

តម្លៃទីផ្សារប្រេងបានមើលឃើញកំណើនជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) នេះ បន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីលើប្រេងរបស់រុស្ស៊ី ប្រសិនបើទីក្រុងមូស្គូ មិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ស្របពេលទីផ្សារសកលក៏កំពុងវាយតម្លៃហានិភ័យផ្គត់ផ្គង់ ដែលបង្កឡើងដោយការបិទផ្លូវទាំងស្រុងលើនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា។

សន្ទស្សន៍ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៤៤សេន ឬ ០,៧៩% ដល់តម្លៃ ៥៦,៣៨ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០២:៥៦នាទី ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ចំណែកប្រេងឆៅ Brent បានកើនឡើង ៤២សេន ឬ ០,៧% ដល់ ៦០,១០ ដុល្លារក្នុងមួយបារ៉ែល។

កំណើននេះកើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធ ដោយសម្អាងដល់ប្រភពមួយចំនួនថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីមួយជុំទៀត លើវិស័យថាមពលរបស់រុស្ស៊ី ក្នុងករណីដែលទីក្រុងមូស្គូ មិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ មន្ត្រីសេតវិមានម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់ធ្វើការសម្រេចចិត្តណាមួយលើទណ្ឌកម្មរុស្ស៊ី នៅឡើយទេ។

អ្នកវិភាគទីផ្សារនៅស្ថាប័ន ING បាននិយាយក្នុងកំណត់ត្រាមួយថា វិធានការបន្ថែមទៀតដែលដាក់គោលដៅលើប្រេងរបស់រុស្ស៊ី អាចបង្កហានិភ័យនៃការផ្គត់ផ្គង់ដល់ទីផ្សារកាន់តែធំ ជាងការប្រកាសរបស់លោក Trump កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លើការបិទផ្លូវនាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម មិនឱ្យចូល និងចាកចេញពីវ៉េណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm