កម្ពុជា ទទួលជំនួយទូបង្កករក្សាវ៉ាក់សាំង១៣៣គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត ពីអូស្រ្តាលី

2022/03/01 01:19:19 am        467

ភ្នំពេញ ៖ ឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល រសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់-ទទួល ជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្តាលី ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានទទួលជំនួយទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំងចំនួន១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត។

​ពិធីប្រគល់-ទទួលខាងលើនេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Pablo Kang (ផាប្លូ កាង) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យូនីសេហ្វ មានមោទនភាព ដែលបានសហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាល និងដៃគូនានា ដូចជាស្ថានទូតអូស្រ្តាលី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឈានមុខក្នុងពិភពលោក របស់ប្រទេសកម្ពុជា។ ជាមួយនឹងអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាលអូស្រ្តាលី យើងនឹងអាចបន្តគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា និងពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូល ក្រោយបន្ទាប់ពីជំងឺរាតត្បាតនេះផងដែរ។ សមត្ថភាពបន្ថែមនៃបរិក្ខារប្រព័ន្ធត្រជាក់នេះ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះសេវាសុខាភិបាលសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ដូចជាការពង្រឹងការផ្តល់វ៉ាក់សាំងជាប្រចាំដល់កុមារ និងការសង្រ្គោះអាយុជីវិតកុមាររាប់មិនអស់។ យើងរីករាយណាស់ ដោយបានដើរតួនាទីជាផ្នែកមួយនៃកេរ្តិ៍ដំណែលនេះសម្រាប់អនាគត។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម Pablo Kang (ផាប្លូ កាង) បានសង្កត់ធ្ងន់ថា ទូបង្កករក្សាវ៉ាក់សាំងចំនួន១៣៣គ្រឿងនេះ គឺជាផ្នែកមួយនៃកញ្ចប់គាំទ្រចំនួន៣៥,៧លានដុល្លារអូស្រ្តាលី ពីរាជរដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងត្រូវបានផ្តល់ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ។ កញ្ចប់គាំទ្រនេះ រួមមានវ៉ាក់សាំងប្រភេទ Pfizer-BioNTech ចំនួន២,៣៥លានដូស ដែលត្រូវបានផ្តល់ជូនព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ កន្លងមកនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជ រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មន្រី្តការទូត និងជនជាតិអូស្រ្តាលីទាំងអស់ ដែលរស់នៅលើកទឹកដីកម្ពុជា។

 ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្តាលី ដែលជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាន នឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm