ជនជាតិប៉ាឡេស្ទីន ៤នាក់ រងរបួស និង ៤០នាក់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអែល នៅតំបន់វេសបែង

2025/12/18 09:42:13 pm        90

ជនជាតិប៉ាឡេស្ទីន ៤នាក់ បានរងរបួសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល ដែលក៏បានចាប់ខ្លួនមនុស្ស ៤០នាក់ផ្សេងទៀត នៅក្នុងតំបន់វេសបែង (West Bank)។ នេះបើយោងតាមប្រភពព័ត៌មានប៉ាឡេស្ទីន។

ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងអ៊ីស្រាអែលបានវាយលុកលើទីក្រុង Nablus ហើយបានវាយឆ្មក់ទីក្រុងចាស់ ដែលបានបង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា ជាមួយយុវជនប៉ាឡេស្ទីន។

ប្រភពព័ត៌មានបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើយុវជនទាំងនោះ ដែលបានឆ្លើយតបដោយការគប់ដុំថ្ម និងដបទទេយ៉ាងច្រើន។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយ ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុង រ៉ាម៉ាឡា (Ramallah) បាននិយាយថា មនុស្ស ៤នាក់ ដែលបានរងរបួសដោយគ្រាប់កាំភ្លើង ដោយម្នាក់ក្នុងចំណោមពួកគេ មានរបួសទ្រូងយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល Rafidia ក្នុងទីក្រុង Nablus។

ទន្ទឹមនឹងនេះ ក្លិបអ្នកទោសប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបើកយុទ្ធនាការចាប់ខ្លួន និងសួរចម្លើយយ៉ាងទូលំទូលាយនៅទូទាំងតំបន់វេសបែង កាលពីយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ ដោយបានឃុំខ្លួនមនុស្ស ៤០នាក់ ក្នុងនោះមានកុមារម្នាក់ និងអតីតអ្នកទោសផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm