ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំUN៖ លោក TRUMP នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលដាក់បញ្ចូលវេសបែងជាឧបសម្ព័ន្ធទេ

2025/12/18 10:09:44 pm        194

លោកស្រី Jennifer Locetta ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលដាក់បញ្ចូលតំបន់វេសបែង ( West Bank)ជាឧបសម្ព័ន្ធរបស់ខ្លួនឡើយ។

លោកស្រីបាននិយាយថា៖«លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិករំពឹងថាអំពើហិង្សានៅក្នុងតំបន់វេសបែង នឹងត្រូវបញ្ចប់ ហើយសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យដាក់បញ្ចូលតំបន់វេសបែងជាឧបសម្ព័ន្ធទេ»។

តំបន់វេសបែង គឺជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២,៧ លាននាក់ ដែលមានការគ្រប់គ្រងដោយខ្លួនឯងមានកម្រិត ក្រោមការកាន់កាប់របស់យោធាអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានតាំងទីលំនៅ នៅទីនោះ។

មហាអំណាចពិភពលោកភាគច្រើនចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើដីដែលខ្លួនបានកាន់កាប់ ក្នុងសង្គ្រាមឆ្នាំ ១៩៦៧ថា ខុសច្បាប់ ហើយសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពតាំងលំនៅឋានទាំងអស់។

អ៊ីស្រាអែលប្រឆាំងនឹងទស្សនៈដែលថា ការតាំងទីលំនៅរបស់ខ្លួន គឺខុសច្បាប់ ហើយប្រទេសនេះ លើកឡើងពីទំនាក់ទំនងព្រះគម្ពីរគ្រិស្តសាសនា និងប្រវត្តិសាស្ត្រទៅនឹងដីនោះ។

អភិបាលក្រុង Tuqu បាននិយាយថា ទន្ទឹមនឹងនេះ អ្នកតាំងទីលំនៅអ៊ីស្រាអែលម្នាក់ បានបាញ់សម្លាប់ យុវជនប៉ាឡេស្ទីនអាយុ ១៦ ឆ្នាំម្នាក់ នៅក្នុងទីក្រុងនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់ម្នាក់ទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm