ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រសួងការពារជាតិថា បណ្តាប្រទេសលោកខាងលិចកំពុងផ្គត់ផ្គង់អាវុធដល់ក្រុមភេរវករ នៅតំបន់កូកាសខាងជើង (North Caucasus)។

លោក ពូទីន បានកត់សម្គាល់ថា ប្រទេសលោកខាងលិចចូលចិត្តនិយាយភាសានៃកម្លាំងជាមួយរុស្ស៊ី។ លោកប្រធានាធិបតីបាននិយាយថា៖«លោកខាងលិច បានបង្ហាញការគាំទ្រចំពោះការបំបែកខ្លួន និងភេរវកម្មដោយការផ្តល់អាវុធដល់ពួកគេ។ ក្រុមភេរវករ នៅតំបន់កូកាសខាងជើង ត្រូវបានផ្គត់ផ្គង់អាវុធ លុយកាក់ និងការគាំទ្រផ្នែកនយោបាយ និងព័ត៌មានគ្រប់បែបយ៉ាង។ ការរឹតបន្តឹងសេដ្ឋកិច្ចក៏ត្រូវបានដាក់ផងដែរ»។
មេដឹកនាំរុស្ស៊ីរូប បានបញ្ជាក់ថា ការរឹតបន្តឹងសេដ្ឋកិច្ច គឺជាកម្លាំងសម្ពាធដ៏«ធំ»។ ខណៈពេលដែលលោកពូទីន បានពន្យល់ដល់សមភាគីលោកខាងលិចរបស់លោកអំពីតម្រូវការក្នុងការការពាររុស្ស៊ីពីអំពើភេរវកម្ម លោកត្រូវបានជួបប្រទះនឹងការហាមឃាត់ និងការគំរាមកំហែង បដិសេធប្រាក់កម្ចី និងលុបចោលការលើកទឹកចិត្តសេដ្ឋកិច្ច ដែលប្រទេសនេះ កំពុងទទួលបាន។
លោក ពូទីន បាននិយាយថា៖«មានសម្ពាធសេដ្ឋកិច្ច និងការរឹតបន្តឹងដោយផ្ទាល់»៕
