មេដឹកនាំប្លុកអឺរ៉ុប បើកកិច្ចប្រជុំកំពូលស្ដីពីឥណទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ៊ុយក្រែន

2025/12/18 11:15:04 pm        66

បណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប កំពុងជួបជុំគ្នានៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) នេះ ដើម្បីបើកកិច្ចប្រជុំកំពូលមួយ ដែលមានគោលបំណងស្វែងរកការឯកភាព លើប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីរ៉ាប់រងលើតម្រូវការយោធា និងហិរញ្ញវត្ថុផ្សេងទៀតរបស់ប្រទេសអ៊ុយក្រែន សម្រាប់រយៈពេល ២ឆ្នាំខាងមុខ។

ក្នុងជំនួបនេះ មេដឹកនាំប្លុកអឺរ៉ុបក៏នឹងពិភាក្សាបញ្ហាអន្តោប្រវេសន៍ គោលនយោបាយពង្រីកប្លុក ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្តែប្រធានបទសំខាន់គឺការស្វះស្វែងរកមធ្យោបាយផ្តល់មូលនិធិភាគច្រើននៃទឹកប្រាក់ចំនួន ១៣៧ពាន់លានអឺរ៉ូ (១៦០ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និយាយថា តម្រូវការអ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម គឺជាអាទិភាពចម្បង។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa ដែលធ្វើជាប្រធានកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ បានសន្យារួចមកហើយថា នឹងទុកឱ្យមេដឹកនាំបន្តជជែកចរចា រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ទោះបីជាត្រូវចំណាយពេលច្រើនថ្ងៃក៏ដោយ។

មេដឹកនាំជាច្រើននឹងជំរុញឱ្យប្រើទ្រព្យសម្បត្តិរុស្ស៊ី តម្លៃរាប់សិបពាន់លានអឺរ៉ូ ដែលត្រូវបង្កកនៅអឺរ៉ុប ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច និងយោធារបស់អ៊ុយក្រែន។ ធនាគារកណ្តាលអឺរ៉ុប ECB បានព្រមានថា ប្រសិនបើអឺរ៉ុបបង្ហាញឆន្ទៈក្នុងការដណ្តើមយកប្រាក់របស់ប្រទេសដទៃ នោះអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើប្រាក់អឺរ៉ូ។ ប្រទេសជាសមាជិកមួយចំនួនក៏មានក្ដីបារម្ភផងដែរអំពីការសងសឹករបស់រុស្ស៊ី លើអ្វីដែលទីក្រុងមូស្គូ រិះគន់ថា "ជាការលួចទ្រព្យសម្បត្តិអ្នកដទៃ"៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm